681 ezgif.com resize
Swift cc time

Little Library បន្តយុទ្ធនាការ «៥០០០រៀល» ដើម្បីទិញសម្ភារសិក្សាសម្រាប់សិស្ស ៥០០ នាក់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ Little Library បន្តយុទ្ធនាការ «៥០០០រៀល» ដល់ថ្ងៃទី២០ មករា ដើម្បីទិញសម្ភារៈសិក្សាចំនួន ៥០០ កញ្ចប់ ដោយក្នុងមួយកញ្ចប់មានតម្លៃ ៥០០០ រៀល សម្រាប់សិស្ស ៥០០ នាក់ នៅសាលាចំនួន៥ទីតាំង។

បើតាមការផ្សព្វផ្សាយក្នុងគេហទំព័រហ្វេសប៊ុករបស់ Little Library បានឱ្យដឹងថា បច្ចុប្បន្នយុទ្ធនាការ «៥០០០រៀល» នៅតែបន្តទទួលការបរិច្ចាគពីសំណាក់សាធារណជន រហូតដល់ថ្ងៃទី ២០ មករា ដើម្បីទិញសម្ភារៈសិក្សាផ្សេងៗដូចជា សៀវភៅសរសេរ ជ័រលុប ខ្មៅដៃ ប៊ក និងសម្ភារៈសិក្សាផ្សេងៗ។

ប្រភពរូបភាព៖  Little Library Project

ដើម្បីអាចធ្វើការបរិច្ចាគ សប្បុរសជនអាចបរិច្ចាគជាសាច់ប្រាក់តាមរយៈគណនី ABA ក៏បាន ឬ បរិច្ចាគជាសម្ភារៈសិក្សាតែម្តងក៏បាន ។ សម្រាប់ការបរិច្ចាគតាម សម្រាប់ការបរិច្ចាគជាសម្ភារៈ សប្បុរសជនអាចផ្តល់ជូនដោយផ្ទាល់មកកាន់ទីតាំងរបស់ Little Library ដែលមានទីតាំងស្ថិតនៅ អាគារ ២ នៃ The Green Community Mall ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ ទំនាក់ទំនងមកតាមលេខទូរស័ព្ទ ០១០៥៤៥៦៦០។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Little Library Project

យុទ្ធនាការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនវប្បធម៌ចែករំលែក តាមរយៈការបរិច្ចាគដល់សិស្សានុសិស្សដែលខ្វះខាតសម្ភារៈសិក្សា ដែលនៅក្នុងរាជធានីភ្នំពេញ និងខេត្តក្រុងនានា ចំនួន ៥០០ នាក់៕


Khcct banner

អត្ថបទទាក់ទង