681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជាប្រកាសអនុវត្តវិធានប្រតិបត្តិមាត្រា៦កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ បានគាំទ្រនិងអនុម័ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ខណៈកិច្ចព្រមព្រៀងទីក្រុងបារីស ស្តីពីការប្រែប្រួលអកាសធាតុ ត្រូវបានអនុម័ត នៅក្នុងខែធ្នូ ឆ្នាំ២០១៥ នាកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP25 នៅទីក្រុងប៉ារីស៍ ប្រទេសបារាំង។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះវិធានប្រតិបត្តិនេះ បានជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ។ វិធានប្រតិបត្តិមានប្រយោជន៍ខ្លាំងណាស់សម្រាប់កម្ពុជា ហើយក៏ជាការចូលរួមចំណែកសំខាន់របស់កម្ពុជា ជាមួយពិភពលោក ក្នុងការកាត់បន្ថយការកើនឡើងកម្តៅលើភពផែនដី និងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។

លោក អ៊ាង សុផល្លែត បានបន្ថែមថា តាមរយៈមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺអនុញ្ញាតឲ្យកម្ពុជាកាន់តែពង្រឹងខ្លួនបានខ្លាំងថែមទៀត លើការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ស្របនឹងលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ហើយក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា និងអំពីតម្លាភាព ដែលកម្ពុជាអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននៃកិច្ចព្រមព្រៀងផងដែរ។

កិច្ចព្រមព្រៀងទីក្រុងបារីស ស្តីពីការប្រែប្រួលអកាសធាតុ ត្រូវបានអនុម័ត នៅក្នុងខែធ្នូ ឆ្នាំ២០១៥ នាកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP25 នៅទីក្រុងប៉ារីស៍ ប្រទេសបារាំង។ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ មាន វិធានប្រតិបត្តិចំនួន២៩ប្រការ ក្នុងនោះប្រការទី៦ បានសង្កត់ធ្ងន់លើពាណិជ្ជកម្មកាបូន(Carbon Trading) ដើម្បីចូលរួមកាត់បន្ថយ និងបន្ស៉ាំនៃការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវផែនការជាក់លាក់ក្នុងយុទ្ធសាស្រ្តាចក្រា ដែលផ្តោតលើមុំអាទិភាពចំនួន៣ គឺស្អាត បៃតង និងចីរភាព ដែលក្នុងនោះមុំទី២ ផ្តោតលើភាពបៃតង គឺការអភិរក្សនិងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព ក្នុងក្រសួងបរិស្ថានបានដាក់ចេញវិធានការអាទិភាពចំនួន៤ ទប់ស្កាត់បទល្មើសព្រៃឈើ ដោយអនុវត្តតាមច្បាប់មិនលើកលែង និងយុទ្ធនាការផ្តល់កូនឈើ ចំនួន១លានដើម ជូនប្រជាពលរដ្ឋដាំ ដោយឥតថ្លៃ ចាប់ពីឆ្នាំ២០២៤នេះ ដើម្បីបង្កើនគម្របព្រៃឲ្យបាន៦០% នៅឆ្នាំ២០៥០៕

Khcct banner

អត្ថបទទាក់ទង