កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានឱ្យប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្ត សហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ រួមគ្នាដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធិភាព ជាពិសេសទប់ស្តាត់បង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន និងទប់ស្តាក់ការកាប់ទន្ទ្រានដីតំបន់ និងបង្កើតក្រុមការងារចុះកំណត់ព្រំរវាងតំបន់២ និងតំបន់៣ និងព្រំដីដែលបានកាត់ឆ្វៀលរួចហើយឲ្យបានច្បាស់លាស់។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្នើឲ្យប្រធាមន្ទីរអង្គភាពជុំវិញខេត្ត ពិនិត្យលើរបាយការណ៍នូវចំណុចខ្វះ ដែលតែងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីនេះ អភិបាលក្រុងស្រុក ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ រួមគ្នាខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធិភាព ជាពិសេសទប់ស្តាត់បង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន និងទប់ស្តាក់ការកាប់ទន្ទ្រានដីតំបន់ និងបង្កើតក្រុមការងារចុះកំណត់ព្រំរវាងតំបន់២ និងតំបន់៣ និងព្រំដីដែលបានកាត់ឆ្វៀលរួចហើយឲ្យបានច្បាស់លាស់។
លោក ងួន រតនៈ បន្ថែមទៀតថា អង្គភាពអ្នកនាំរបស់រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយមន្ទីរជំនាញ សូមព្យាយាមឆ្លើយបំភ្លឺបញ្ហាផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ម្យ៉ាងវិញទៀត សូមប្រធានស្ថានប័នទាំងអស់ ខិតខំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបន្តពង្រឹងស្ថាប័ន អភិវឌ្ឍន៍ស្ថាប័ន គោរពវិន័យការងារ និងត្រូវមានការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទដែលបានខិតខំបំពេញការងារ បំពេញក្នុងប្រអប់ដែលនៅសេសសល់៕