Cctimesw1140xh150cm copy

«ពិធីបុណ្យកីឡា»នឹងបើកឲ្យសាធារណៈចូលរួមសេរី នៅហ្វេកតូរីភ្នំពេញ នាថ្ងៃទី១៣មករា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ពិធីបុណ្យកីឡា នឹងប្រព្រឹត្តទៅនៅថ្ងៃ ១៣ មករា នៅហ្វេកតូរីភ្នំពេញ ចាប់ពីម៉ោង ១០ ព្រឹករហូតដល់ម៉ោង ៥:៣០ នាទីល្ងាច ដែលសាធារណជនអាចចូលរូមដោយមិនមានការគិតថ្លៃ។

បើយោងតាមការប្រកាសក្នុងគេហទំព័រហ្វេសប៊ុករបស់ Fitness Festival Phnom Penh បានឱ្យដឹងថា នៅថ្ងៃ ១៣ មករា ២០២៥ នឹងមានពិធីបុណ្យហាត់ប្រាណ នៅហ្វេកតូរីភ្នំពេញ ចាប់ពីម៉ោង ១០ ព្រឹករហូតដល់ម៉ោង ៥:៣០ នាទីល្ងាច ។

ពិធីបុណ្យកីឡានេះនឹងមានសិក្ខាសាលាដែលចូលរួមដោយឥតគិតថ្លៃ សកម្មភាពកីឡាសម្រាប់គ្រួសារ ការប្រកួត និងការសម្តែងនៅលើឆាកផងដែរ ដែលអ្នកចូលរួមនឹងមានឱកាសជួបជាមួយនឹងសហគមន៍ហាត់ប្រាណក្នុងស្រុកផ្សេងទៀតជាច្រើនផងដែរដូចជាអ្នកជំនាញផ្នែកសុខភាព និងការហាត់ប្រាណនៅតាមស្តង់ចំនួនប្រមាណ ៤០ កន្លែង ។

ក្រៅពីនេះ កម្មវិធីនេះក៏មានសកម្មភាពកីឡាផ្សេងៗប្រមាណ ៦០ ប្រភេទ ដែលក្នុងនោះរួមមាន បាញ់ធ្នូ គុនខ្មែរ និងការស្គេន និងតេស្តសុខភាពរាងកាយផងដែរ សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់គេហទំព័រហ្វេសប៊ុក Fitness Festival Phnom Penh៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង