Cctimesw1140xh150cm copy

កូរ៉េខាងជើងបេ្តជ្ញាប្រើកម្លាំងយោធា ប្រសិនបើខ្លួនរងការវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលបំផុត របស់លោកគីមជុងអ៊ុន

ព្យុងយ៉ាង៖ កូរ៉េខាងជើងនឹងបើកការវាយប្រហារយោធាភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយរបស់ប្រទេសដទៃមកលើកូរ៉េខាងជើង លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រី និងជាមនុស្សដ៏សំខាន់របស់មេដឹកនាំ គីម ជុងអ៊ុន បានគូសបញ្ជាក់ថាកូរ៉េខាងជើង និងមិនស្ទាក់ស្ទើក្នុងការប្រើប្រាស់នុយក្លេអ៊ែរ រឺកម្លាំងយោធាណាមួយឡើយ។ លោកស្រីបានព្រមានបែបនេះបន្ទាប់ពីយោធាកូរ៉េខាងជើងបានបាញ់កាំភ្លើងធំចូលដែនសមុទ្រនៃប្រទេសកូរ៉េខាងត្បូងជាង ២០០គ្រាប់កាលពីសប្តាហ៍មុន។

លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលបំផុតម្នាក់នៃរបបលោក Kim Jong Un បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ខ្ញុំបញ្ជាក់ឱ្យច្បាស់ម្តងទៀតថា កូរ៉េខាងជើងនិងប្រើប្រាស់កងកម្លាំងយោធាភា្លមៗ និងមិនធ្លាប់មានមកពីមុនមកប្រសិនបើប្រទេសកូរ៉េខាងជើងរងការវាយប្រហារណាមួយពីសំណាក់ប្រទេសក្បែរខ្លួន" ។

យ៉ាងណាមិញទោះបីជាកូរ៉េខាងត្បូងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់ខ្លួននៅក្នុងសមុទ្រកាលពីថ្ងៃសុក្រដើម្បីឆ្លើយតបទៅនឹងការបាញ់ផ្លោងកាំភ្លើងធំរបស់កូរ៉េខាងជើងក៏ដោយ ក៏ប្រទេសកូរ៉េខាងត្បូងនៅតែព្យាយាមរក្សា និងបង្ការកុំឲ្យសង្រ្គាមរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងកើតឡើងម្តងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង