ចិន៖ កងទ័ពចម្បាំងចិនបានចាប់ផ្តើមធ្វើសមយុទ្ធយន្តហោះចម្បាំង J-16 ជាច្រើនគ្រឿង នៅអាកាសយានដ្ឋានមួយនៅភាគខាងកើតប្រទេសចិន ដើម្បីធ្វើការហ្វឹកហ្វឺនតាមយុត្តិសាស្រ្តប្រយុទ្ធផ្សេងៗគ្នានៅក្នុងដែនអាកាសផ្សេងៗគ្នា។ សមយុទ្ធនេះក៏ជាការបើកឆាកដំបូងរបស់កងទាហានទ័ពអាកាសចិនក្នុងឪកាសឆ្នាំថ្មី ២០២៤ នេះផងដែរ។
លោក Zheng Ruichen មន្ត្រីទ័ពអាកាសបាននិយាយថា នេះគឺជាការហោះហើរលើកដំបូងនៅក្នុងឆ្នាំថ្មីរបស់កងទ័ពអាកាសចិន។ លោកបន្ថែមថាយើងបន្តហ្វឹកហាត់ក្រោមលក្ខខណ្ឌប្រយុទ្ធពិតប្រាកដ ដើម្បីធានាថាយន្តហោះចម្បាំងអាចហោះហើរបានគ្រប់ពេល និងឈ្នះការប្រយុទ្ធ" ហើយការធ្វើសមយុទ្ធ រឺហ្វឹកហ្វឺននេះក៏ដើម្បីបង្ហាញពីការតស៊ូប្តេជ្ញាចិត្តរបស់កងទ័ពចិនក្នុងការការពារទឹកដីរបស់ប្រទេសចិនផងដែរ៕