Cctimesw1140xh150cm copy

គិតត្រឹមថ្ងៃទី៧យុវជនមកពីគ្រួសារក្រីក្រជាង២ម៉ឺននាក់ចុះឈ្មោះចូលរៀន«ជំនាញវិជ្ជាជីវៈ»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៧ មករា មានយុវជនចុះឈ្មោះចំនួន ២១ ៥៩៥នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ។ ក្នុងនោះ យុវជនមកពីភ្នំពេញចំនួន ៨ ៣៥៣នាក់, បាត់ដំបង ២ ៦៩៩នាក់, សៀមរាប ១ ៦១២នាក់, កណ្តាល ៧៧៦នាក់, ព្រះសីហនុ ៧៥៥នាក់, និងបណ្ដាខេត្តផ្សេងៗចំនួន ៧ ៤០០នាក់។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ គិតត្រឹមថ្ងៃទិ៧ មករា មានយុវជនចុះឈ្មោះចំនួន ២១ ៥៩៥នាក់។ ក្នុងនោះ យុវជនមកពីភ្នំពេញចំនួន ៨ ៣៥៣នាក់, បាត់ដំបង ២ ៦៩៩នាក់, សៀមរាប ១ ៦១២នាក់, កណ្តាល ៧៧៦នាក់, ព្រះសីហនុ ៧៥៥នាក់, និងបណ្ដាខេត្តផ្សេងៗចំនួន ៧ ៤០០នាក់។ ហើយក្រសួងការងារ នឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំហ៊ានដំបូងនាពេលដ៏ខ្លីខាងមុខនេះចំនួន ៥០០ថ្នាក់។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ គឺជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង