681 ezgif.com resize
Moneygramott moi1280x163px

ព្រះមហាក្សត្រ ព្រះរាជទានការបន្ថយទោសដល់ទណ្ឌិតសរុបចំនួន ២៤៥ នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រះករុណាព្រះមហាក្សត្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតសម្រាប់ទិវាបុណ្យនេះ សរុបចំនួន ២៤៥ នាក់ (ស្រី ២៨ នាក់) ។ 

បើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖

១៖ ចំពោះបទល្មើសទូទៅ

* ឧក្រិដ្ឋជនគ្រឿងញៀន

* អំពើសាហាវយង់ឃ្នង

* ករណីមិនរាងចាល

* ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ

* ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ

* ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ

២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ

* ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ

* ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ

* ជនរងគ្រោះជាសាច់សាលោហិត

* ករណីរំលោភបូក

* ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត។

Khcct banner

អត្ថបទទាក់ទង