Cctimesw1140xh150cm copy

សាលាភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសសិស្ស៦០នាក់រៀន«Coding & Programming»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្ដល់អាហារូបរណ៍១០០% សិក្សា«Coding & Programming with Python» ជំនាន់ទី៣ តាមរយៈការប្រឡងជ្រើសរើស។ ជាមួយគ្នានោះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងជ្រើសរើសនិស្សិតចំនួន ៦០នាក់ សម្រាប់អាហារូបករណ៍នេះ។ កាលបរិច្ឆេទផុតកំណត់ចុះឈ្មោះនៅថ្ងៃទី២៤ កុម្ភៈ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំប្រឡងអាហារូបករណ៍ ជ្រើសរើសនិស្សិតចួលសិក្សាវគ្គ «Coding & Programming with Python» ជំនាន់ទី៣។ និស្សិតដែលអាចដាក់ពាក្យប្រឡងអាហារូបករណ៍នេះបាន ជានិស្សិតកំពុងសិក្សាជំនាញព័ត៌មានវិទ្យា វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ដ្រទិន្នន័យ និងគណិតវិទ្យា។

សម្រាប់វេនសិក្សាមានចំនួន២វេន គឺវេនរសៀល និងវេនយប់។ វេនរសៀល សិក្សារៀងរាល់ថ្ងៃអង្គារចាប់ពីម៉ោង ២:០០-៥:០០ ល្ងាច និងវេនយប់ សិក្សារៀងរាល់ថ្ងៃចន្ទ ចាប់ពីម៉ោង ៥:៣០-៨:៣០ យប់។ ខណៈកាលបរិច្ឆេទថ្ងៃប្រលងជ្រើសរើស សាកលវិទ្យាល័យភូមិន្ទនឹងជូនដំណឹងតាមក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង