Cctimesw1140xh150cm copy

អាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូបើកដំណើរការធម្មតាវិញក្រោយយន្តហោះឆេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បំណែកយន្តហោះដែលបានឆាបឆេះត្រូវបានមន្រ្តីពាក់ព័ន្ធកំពុងយកចេញវិញ

តូក្យូ៖ ប្រតិបត្តិការហោះហើរក្នុងព្រលានយន្តហោះ Haneda នៃទីក្រុងតូក្យូបានវិលមករកភាពប្រក្រតីវិញហើយ នៅថ្ងៃចន្ទ ទី៨ ខែមករា ដែលជាការដាក់ដំណើរការឡើងវិញប្រាំមួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាដ៏មហន្តរាយរវាងក្រុមហ៊ុនអាកាសចរណ៍ និងយន្តហោះធុនតូចរបស់ឆ្មាំសមុទ្រជប៉ុន ដែលបានសម្លាប់មនុស្ស ៥ នាក់ ។អ្នកដំណើរ និងនាវិកទាំងអស់ចំនួន ៣៧៩នាក់ បានរត់គេចពីយន្តហោះដែលឆេះរបស់ Japan Airlines បន្ទាប់ពីមានការឆាបឆេះកាលពីថ្ងៃទី ២ ខែមករា ប៉ុន្តែមនុស្ស ៥ នាក់ក្នុងចំណោម ៦ នាក់នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្រដែលបានបុកគ្នាបានបាត់បង់ជីវិត ។

អ្នកនាំពាក្យអាកាសយានដ្ឋានតូក្យូបានប្រាប់ AFP ថា "Runway C បានដំណើរការឡើងវិញនៅថ្ងៃនេះ ថ្ងៃចន្ទ" នេះដូច្នេះអាកាសយានដ្ឋានបានដំណើរការធម្មតាវិញហើយ។កម្មករបានយកសកម្ទេចកម្ទីសាកសពយន្តហោះដែលឆេះចេញពីយន្តហោះទាំងពីរ ហើយក្រុមអ្នកស៊ើបអង្កេតជប៉ុនរួមជាមួយសមភាគីមកពីប្រទេសបារាំង អង់គ្លេស និងកាណាដា កំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង