681 ezgif.com resize
Moneygramott moi1280x163px

រូបសំណាកព្រះគ្រូ គឹម ច្រែង និងសម្តេច ហ៊ុន សែន នៅកុមារ ដាក់សម្ភោធថ្ងៃនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្តេច ហ៊ុន សែន កាលនៅកុមារ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៨ មករា នេះ នៅចំណុចស្ពានពាមទេរ ស្ថិតនៅភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បុស្បុកតម្កល់រូបសំណាក់ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្ដេច ហ៊ុន សែន មានទំហំសាច់ខាងក្នុងប្រវែង៣,៦ម៉ែត្រ x ៣,៦ម៉ែត្រ កំពស់ប្រវែង ២៤,៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់ ២,៧ម៉ែត្រ រូបសំណាកសម្តេច ហ៊ុន សែន កំពស់ ១,៦៨ម៉ែត ធ្វើអំពីស្ពាន់។ រូបសំណាកនេះ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៨ មករា នេះ។

រូបសំណាកនេះ គឺធ្វើតាមរចនាបទខ្មែរទាំងស្រុង និងមានរៀបចំសួនច្បារ ដាំដើមឈើ ខឿនសួន បង្គោលភ្លើង ចំណតរថយន្ត ក្រាលដោយម៉ាប និងការតុបតែងលំអស្ពាន។ ហើយទីកន្លែងនេះ នឹងក្លាយជារមណីយដ្ឋានដ៏ស្រស់ត្រកាល សម្រាប់ប្រជាពលរដ្ឋគោរព ទស្សនា និងលំហែកាយ ផងដែរ។

រូបសំណាកនេះ សាងសង់ឡើងក្នុងគោលបំណងរំលឹកនឹកគុណដល់ព្រះលោកគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាគ្រូបាធ្យាយ អប់រំទូន្មានប្រៀនប្រដៅ និងផ្គត់ផ្គង់ការសិក្សាដល់សម្តេច ហ៊ុន សែន កាលនៅវ័យកុមារ ឱ្យមានចំណេះចេះដឹងក្លាយជាបញ្ញវន្ត និងជាវីរជនឆ្នើមរបស់កម្ពុជា ដែលបានដឹកនាំកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើនមកដល់សព្វថ្ងៃ៕


Khcct banner

អត្ថបទទាក់ទង