Cctimesw1140xh150cm copy

ពូទីនប្រកាសផ្តល់«សញ្ជាតិរុស្សី»ដល់បរទេសណាហានចូលច្បាំងជាមួយអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន

រុស្សី៖ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលអនុញ្ញាតឱ្យជនបរទេស ដែលបានចូលប្រយុទ្ធជាមួយកងទ័ពរុស្សីប្រឆាំងនិងអ៊ុយក្រែនអាចដាក់ពាក្យសុំសញ្ជាតិ រុស្សីបានប្រសិនបើគេបានជួយរុស្សីលើសពីមួយឆ្នាំក្នុងសមរភូមិ។

យោងតាមក្រឹត្យដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលរុស្សី ប្តីប្រពន្ធ កូនៗ និងឪពុកម្តាយរបស់ជនបរទេសដែលបម្រើក្នុងជួរកងទ័ពរុស្ស៊ី ក៏នឹងអាចទទួលបានសញ្ជាតិយ៉ាងឆាប់រហ័សផងដែរ។ ការប្រកាសផ្តល់ជូនសញ្ជាតិរបស់លោកពូទីនឥឡូវនេះអាចបង្កើតការលើកទឹកចិត្តសម្រាប់ជនបរទេសដែលមានបទពិសោធន៍យោធាដើម្បីដាក់ពាក្យចូលរួមជាមួយជួរទាហានរុស្សី។

កាលពីខែកញ្ញា គុយបាបានប្រកាសថាខ្លួនបានចាប់ខ្លួនមនុស្ស ១៧ នាក់ពីបទជាប់ពាក់ព័ន្ធក្នុងការជួញដូរមនុស្សជ្រើសរើសយុវជនដើម្បីប្រយុទ្ធចូលរួមប្រយុទ្ធជាមួយរុស្សី។ បីខែក្រោយមក ប៉ូលីសនៅក្នុងប្រទេសនេប៉ាល់បានចាប់ខ្លួនមនុស្សចំនួន ១០ នាក់ ដោយចោទប្រកាន់ថាបានបោកបញ្ឆោតយុវជនដែលគ្មានការងារធ្វើឱ្យចូលរួមក្នុងកងទ័ពរុស្ស៊ី។ កាលពីខែធ្នូកន្លងទៅ ពូទីនបានបញ្ជាឱ្យយោធារុស្សីបង្កើនចំនួនទាហានរបស់ខ្លួនពីជិត ១៧០,០០០ ទៅ ១,៣ លាននាក់សម្រាប់សង្រ្គាមឆ្នាំ ២០២៤ជាមួយអ៊ុយក្រែន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង