681 ezgif.com resize
Moneygramott moi1280x163px

មន្ទីរបរិស្ថានរាជធានី-ខេត្តបណ្ដុះ«កូនឈើ»បានជាង២៣ម៉ឺនដើមខណៈចែកពលរដ្ឋបានជាង១៩ម៉ឺនដើម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គិតត្រឹមបំណាច់ខែធ្នូ ២០២៣ មន្ទីរបរិស្ថានរាជធានី ខេត្ត បានបណ្ដុះកូនឈើ បានចំនួន២៣៤,៣៧១ដើម និងចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន១៩១,៨២០ដើម។ ការបណ្ដុះកូនឈើដើម្បីចែកដល់ពលរដ្ឋនេះ គឺដើម្បីចូលរួមក្នុងយុទ្ធនាការការដាំដើមឈើ ១លានដើម ក្នុង១ឆ្នាំ របស់ក្រសួងបរិស្ថាន ក្នុងគោលបំណងបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។

គិតត្រឹមបំណាច់ខែធ្នូ ២០២៣ មន្ទីរបរិស្ថានរាជធានី ខេត្ត បានខិតខំបណ្ដុះកូនឈើ ចំនួន២៣៤,៣៧១ដើម និងចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន១៩១,៨២០ដើម។ ការធ្វើដូច្នេះ គឺដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការថ្ងៃ១០ តុលា ២០២៣ ស្តីពីរៀបចំបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ១លានដើម ចាប់ពីខែកក្កដា ២០២៤ នេះ។

ការដាំកូនឈើ គឺស្របទៅនឹងស្ថានភាពដី សំដៅឱ្យមានការដាំដើមឈើ ឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះឈើ បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។ ជាពិសេស ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា ការបណ្តុះកូនឈើនិងការដាំកូនឈើឡើងវិញរបស់ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានី-ខេត្ត មិនមែនត្រឹមតែចូលរួមការពារនិងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ក្រៅពីនេះវា នឹងរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងៗបន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងបង្ហាញសម្រស់កាន់ស្រស់បំព្រងបន្ថែមទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនានៅក្នុងតំបន់ទាំងនោះ ៕


Khcct banner

អត្ថបទទាក់ទង