Cctimesw1140xh150cm copy

រថភ្លើងបុកគ្នានៅឥណ្ឌូណេស៊ីបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ២៨នាក់រងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឥណ្ឌូណេស៊ី៖ រថភ្លើងបុកគ្នានៅឥណ្ឌូនេស៊ី នាថ្ងៃទី ៥ មករានេះ បានបណ្ដាលឲ្យមនុស្ស ៣នាក់បានស្លាប់ និង ២៨នាក់ទៀតបានរងរបួស នៅក្នុងហេតុការណ៍រថភ្លើងពីរបានបុកគ្នា នៅលើកោះ Java ដែលជាទីតាំងដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី។ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតតំបន់ Cicalengka ក្នុងខេត្ត West Java ហើយបានបណ្ដាលឲ្យទូរថភ្លើងជាច្រើនត្រូវក្រឡាប់។

លោក Ayen Hanepi អ្នកនាំពាក្យប្រតិបត្តិករផ្លូវដែក បាននិយាយថា ការប៉ះទង្គិចគ្នានេះទាក់ទងនឹងរថភ្លើង Turangga ដែលជាខ្សែរថភ្លើងក្នុងក្រុង ដែលបានធ្វើដំណើរពីតំបន់ Surabaya ក្នុងភាគខាងកើតកោះ Java ទៅទីក្រុង Bandung។ រថភ្លើង Turangga បានដឹកអ្នកដំណើរចំនួន ២៨៧ នាក់ និងមនុស្ស ១៩១ ។ ក្នុងហេតុការណ៍នេះ អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញ ខណៈដែលអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។

គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសឥណ្ឌូនេស៊ីតែងតែកើតឡើងជារៀងរាល់ឆ្នាំព្រោះឥណ្ឌូនេស៊ីជាប្រទេសប្រជុំកោះដ៏ធំជាងគេដែលមានរថយន្តក្រុង រថភ្លើង និងយន្តហោះចាស់ៗ ដែលភាគច្រើនមានបញ្ហាដំណើរការម៉ាស៊ីន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង