681 ezgif.com resize
Moneygramott moi1280x163px

ខេត្តកំពង់ឆ្នាំងឱ្យកសិករផ្អាកដាំស្រូវប្រាំងក្នុងបរិមាណច្រើន ដើម្បីបញ្ជៀសការខ្វះទឹកប្រើប្រាស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ឆ្នាំង៖ មន្ទីរធនធានទឹក ខេត្ដកំពង់ឆ្នាំងណែនាំឱ្យផ្អាកការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់។ មន្ទីរធនធានទឹក បញ្ជាក់ថាក្នុងករណីប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំងក្នុងចំនួនដ៏ច្រើនលើសពីបរិមាណទឹកនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំង នោះឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានជម្រាបជូនដំណឹងដល់ប្រជាកសិករទាំងអស់ ជាពិសេស ប្រជាកសិករក្នុងតំបន់ប្រព័ន្ធ ធារាសាស្ត្រអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់ ជ្រាបថា៖

១. សូមបងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រាំង ព្រោះទឹកមានលំហូរ ឬធារទឹកមានកម្រិតដែលមិនអាចផ្តល់អោយក្នុងតំបន់ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ បន្តធ្វើស្រែប្រាំងទៀតទេ។ ជារៀងរាល់ឆ្នាំ បរិមាណទឹកមានសំរាប់តែផ្ទៃដីស្រែប្រាំងតិចតួចតែប៉ុណ្ណោះ។

២.ក្នុងករណីបងប្អូនប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំងក្នុងចំនួនដ៏ច្រើនលើសពីបរិមាណទឹកនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំង នោះឡើយ។

៣.ករណីដែលប្រជាកសិករយើងនៅតែបន្តបង្កបង្កើនផលស្រូវប្រាំងទៀត នោះបងប្អូននឹងអាចជួប ប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់បងប្អូន ប្រជាកសិករ ថែមទៀតជាមិនខាន។

Khcct banner

អត្ថបទទាក់ទង