Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្ដេច ហ៊ុន ម៉ាណែត ឱ្យពិនិត្យលើ«តម្លៃសេវា»ប្រើប្រាស់ផ្លូវចេញ-ចូលព្រលានសៀមរាប-អង្គរថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឱ្យពិនិត្យលើតម្លៃសេវាប្រើប្រាស់ផ្លូវចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ ការធ្វើឡើងយ៉ាងដូច្នេះ បន្ទាប់ពីអ្នកបើកបរកង់បី បានប្រមូលផ្ដុំគ្នានៅរដ្ឋបាលខេត្តសៀមរាប ដើម្បីស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយករណីបង់ថ្លៃផ្លូវចូលព្រលានយន្តហោះ សៀមរាប-អង្គរ ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន។

ក្រសួងសាធារណការចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅទីស្តីការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានការចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេច ហ៊ុន ម៉ាណែត ក្នុងការបង្កើតឱ្យមានក្រុមការងារចំពោះកិច្ចដោះស្រាយលើតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

នៅក្នុងកិច្ចប្រជុំនេះ បានជជែកពិភាក្សាយ៉ាងផុលផុស និងបានសម្រេចរៀបចំបេសកកម្ម ចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុមការងារគ្រោងនឹងជួបជជែកពិភាក្សាជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) សំដៅរួមគ្នាស្វែងរកដំដោះស្រាយសមស្រប ជូនដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ មករា អ្នកបើកបរកង់បីបានប្រមូលផ្ដុំគ្នានៅរដ្ឋបាលខេត្តសៀមរាប ដើម្បីស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយករណីបង់ថ្លៃផ្លូវចូលព្រលានយន្តហោះ សៀមរាប-អង្គរ ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង