681 ezgif.com resize
Moneygramott moi1280x163px

មន្ត្រីក្នុងគណៈកម្មការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ១៦៦រូបត្រូវបានផ្ទេរភារកិច្ច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ 

ភ្នំពេញ៖ បន្ទាប់ពីមានការត្រួតពិនិត្យលើគណៈកម្មការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទាំងលេខាធិការដ្ឋាននៃគណៈកម្មការជាតិមួយនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រួល និងផ្ទេរភារកិច្ចមន្ត្រីចំនួន ១៦៦រូប ដែលក្នុងនោះ មានឋានៈជាអនុប្រធានលេខាធិការដ្ឋាន ឬក៏ហៅថា អនុប្រធាននាយកដ្ឋាន ចំនួន ៣០រូប ឋានៈជានាយរងការិយាល័យចំនួន ៧៥រូប និងឋានៈជាមន្ត្រីចំនួន ៦១រូប ឱ្យទៅបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា។

បើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការសម្រេចផ្ទេរ និងសម្រួលភារកិច្ចរបស់មន្ត្រីបម្រើការនៅលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយកន្លងមកមានផ្ទុះនូវបាតុភាពក្រុមប្រតិបត្តិការ មួយចំនួនដែលចុះទៅប្រតិបត្តិការត្រូវរងបន្តឹងការរិះគន់ផ្សេងៗពីសំណាក់ម្ចាស់ផលិតផល ម្ចាស់ក្រុមហ៊ុន ម្ចាស់សេវាកម្ម ថាចុះទៅប្រព្រឹត្តិនូវអំពើមិនគប់គួរ ខុសពីតួនាទី ភារកិច្ចរបស់ខ្លួន។ ដូច្នេះហើយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចឲ្យផ្អាកប្រគល់តួនាទីភារកិច្ចទៅឲ្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃចុះធ្វើការអធិការកិច្ចទៅលើតួនាទីភារកិច្ចរបស់ក្រុមនីមួយៗ ហើយក្រសួងបានពិនិត្យរកឃើញពីការបំពេញភារកិច្ចតួនាទីមិនប្រក្រតី ជាពិសេសកិច្ចការប្រចាំថ្ងៃពាក់ព័ន្ធទៅនឹងការងាររដ្ឋបាលមិនប្រក្រតី។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នេះមិនមែនជាការបញ្ចប់តួនាទីរបស់មន្រ្តីបម្រើការនៅលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ពោលគឺជាការសម្រួល និងផ្ទេរភារកិច្ចឲ្យវិញទៅកាន់អង្គភាពដើមរបស់ខ្លួនវិញ។ ដូច្នេះ ដើម្បីពង្រឹងអង្គភាពនេះឡើងវិញ ទាំងសមាសភាព ទាំងសិទ្ធអំណាច ទាំងតួនាទី ភារកិច្ច ជារួមគឺរចនាសម្ព័ន្ធឡើងវិញ គឺត្រូវតែធ្វើនីតិវិធីបែបនេះមួយដំណាក់កាលសិន និងរៀបចំជាបន្តបន្ទាប់ទៀតដើម្បីពង្រឹងនូវការអនុវត្តការងារឡើងវិញប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។

Khcct banner

អត្ថបទទាក់ទង