Img 1426
Swift cc time

រូបសំណាកព្រះគ្រូ គឹម ច្រែង និងសម្តេច ហ៊ុន សែន នៅកុមារ នឹងសម្ភោធថ្ងៃទី៨មករា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្តេច ហ៊ុន សែន កាលនៅកុមារ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៨ មករា នៅចំណុចស្ពានពាមទេរ ស្ថិតនៅភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បុស្បុកតម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្ដេច ហ៊ុន សែន មានទំហំសាច់ខាងក្នុងប្រវែង៣,៦ម៉ែត្រ x ៣,៦ម៉ែត្រ កំពស់ប្រវែង ២៤,៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់ ២,៧ម៉ែត្រ រូបសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពស់ ១,៦៨ម៉ែត ធ្វើអំពីស្ពាន់។ រូបសំណាកនេះនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៨ មករា ខាងមុខនេះ។

រូបសំណាកនេះ គឺធ្វើតាមរចនាបទខ្មែរទាំងស្រុង និងមានរៀបចំសួនច្បារ ដាំដើមឈើ ខឿនសួន បង្គោលភ្លើង ចំណតរថយន្ត ក្រាលដោយម៉ាប និងការតុបតែងលំអស្ពាន។ ទីកន្លែងនេះ នឹងក្លាយជារមណីយដ្ឋានដ៏ស្រស់ត្រកាល សម្រាប់ប្រជាពលរដ្ឋគោរព ទស្សនា និងលំហែកាយ ផងដែរ។

រូបសំណាកនេះគឺធ្វើឡើងគោលបំណងរំលឹកនឹកគុណដល់ព្រះលោកគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាគ្រូដំបូងបានអប់រំទូន្មានប្រៀនប្រដៅសម្តេច ហ៊ុន សែន នៅវ័យកុមារ ឲ្យមានចំណេះចេះដឹងក្លាយជាបញ្ញវ័ន និងជាវីរជនឆ្នើមរបស់កម្ពុជា ដែលបានដឹកនាំកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍ រីកចម្រើនមកទល់សព្វថ្ងៃ៕


Khcct banner

អត្ថបទទាក់ទង