ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី៨ មករា នឹងផ្អាកការធ្វើចរាចរយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៧៣ (ក្រចេះ-ឆ្លូង)។ ការផ្អាកចរាចរនេះ ដោយសារតែរដ្ឋបាលខេត្តក្រចេះនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបុស្បុករូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្តេច ហ៊ុន សែន កាលនៅកុមារ។
រដ្ឋបាលខេត្តក្រចេះនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបុស្បុករូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្តេច ហ៊ុន សែន កាលនៅកុមារ នៅ ចំណុចស្ពានពាមទេរ ស្ថិតនៅភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
ដូច្នេះរដ្ឋបាលខេត្តក្រចេះ នឹងផ្អាកការធ្វើចរាចរយានយន្តធុនធំគ្រប់ប្រភេទដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៧៣ (ក្រចេះ-ឆ្លូង) ជាបណ្ដោះអាសន្ន ចាប់ពីម៉ោង៧:០០នាទីព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និងសូមបង្វែរចរាចរទៅតាមផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល)។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្តក្រចេះ នឹងបើកឱ្យចរាចរជាធម្មតាវិញ៕