Cctimesw1140xh150cm copy

បង់ក្លាដែសពង្រាយកងទ័ពដើម្បីរក្សា«សន្តិភាព»មុនការបោះឆ្នោតថ្ងៃអាទិត្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ដាកា៖ ទាហាននៃប្រទេសបង់ក្លាដែសជាច្រើនពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសបង់ក្លាដែសមិនថ្ងៃបោះឆ្នោតនាសប្តាហ៍នេះ ចំពេលមានការភ័យខ្លាចអំពីអំពើហិង្សាអាចនិងកើតមានឡើងដោយសារគណបក្សប្រឆាំងសំខាន់កំពុងធ្វើពហិការ។ទាហានបានធ្វើដំណើរតាមរថពាសដែកទៅកាន់ជំរំបណ្ដោះអាសន្នដែលបានបង្កើតឡើងនៅទូទាំងរដ្ឋធានី ដាកា ដើម្បីជួយរដ្ឋបាលស៊ីវិលរក្សាសន្តិភាព និងសន្តិសុខ។

គណបក្សជាតិនិយមបង់ក្លាដែស (BNP) កំពុងធ្វើពហិការមិនចូលរួមការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina បានបដិសេធមិនយល់ព្រមចំពោះការទាមទាររបស់ក្រុមប្រឆាំង ដែលឱ្យលោកស្រីលាលែងពីតំណែង និងប្រគល់អំណាចទៅឱ្យអាជ្ញាធរអព្យាក្រឹត ដើម្បីដំណើរការការបោះឆ្នោត។

លោកស្រី Hasina បានស្តីបន្ទោសបក្សប្រឆាំង BNP (Bangladesh Nationalist Party )ម្តងហើយម្តងទៀតចំពោះការញុះញង់ឱ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានបង្កបញ្ហាក្នុងទីក្រុង ដាកា ចាប់តាំងពីចុងខែតុលា ហើយនៅក្នុងនោះយ៉ាងហោចណាស់មនុស្ស ១០ នាក់ត្រូវបានសម្លាប់។

កងទ័ពជើងទឹកត្រូវបានដាក់ពង្រាយនៅក្នុងស្រុកឆ្នេរចំនួនពីរ ហើយកងកម្លាំងអាកាសនឹងផ្តល់ជំនួយតាមឧទ្ធម្ភាគចក្រដល់ការិយាល័យបោះឆ្នោតនៅតំបន់ភ្នំដាច់ស្រយាល។ប្រជាជនភ័យខ្លាចថា អំពើហឹង្សាដែលបានវាយលុកប្រទេសបង់ក្លាដែសក្នុងរយៈពេលពីរខែចុងក្រោយនេះអាចវិលត្រឡប់មកវិញបន្ទាប់ពីការបោះឆ្នោត។

ពលរដ្ឋបង់ក្លាដែសម្នាក់បាននិយាយថា ខ្ញុំមិនខ្វល់ថាគណបក្សណាកាន់អំណាចទេ។ ខ្ញុំគ្រាន់តែចង់បានសន្តិភាព ទើបខ្ញុំអាចរកប្រាក់ចំណូល និងចិញ្ចឹមគ្រួសាររបស់ខ្ញុំបាន ។ ពលរដ្ឋរូបនេះបន្ថែមទៀតថា ខ្ញុំមិនគិតថាក្រោយការបោះឆ្នោតនឹងមានសន្តិភាពទេ បើមានភាពចលាចលខាងនយោបាយ វាពិបាកសម្រាប់យើងរស់ហើយសេដ្ឋកិច្ចក្នុងប្រទេសនិងជួបបញ្ហា។

លោកស្រី Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដែសបច្ចុប្បន្ន

លោកស្រី Sheikh Hasina បានឡើងកាន់អំណាចក្នុងឆ្នាំ ២០០៩ ត្រូវបានចោទប្រកាន់ពីបទផ្តាច់ការ ការរំលោភសិទ្ធិមនុស្ស បិទសិទ្ធពលរដ្ឋក្នុងការបញ្ចេញមតិផ្សេងៗដែលប្រជាពលរដ្ឋបង់ក្លាដែសភាគច្រើនមិនចូលចិត្តការដឹកនាំរបស់លោកស្រីឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង