ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមករានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១១នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។
គួរជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,០២៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៩៤៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕