Cctimesw1140xh150cm copy

លោកយាយវ័យ៨៧ឆ្នាំលក់សណ្ដែកដីស្ងោរទទួលថវិកា៥០ម៉ឺនរៀលប្រចាំខែពីសម្ដេច ហ៊ុន សែន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់លោកយាយវ័យ៨៧ឆ្នាំម្នាក់ នូវទឹកប្រាក់៥០ម៉ឺនរៀលជាប្រចាំខែ ដោយសម្តេចមើលឃើញពីការលំបាក និង ភាពចាស់ជរារបស់លោកយាយ ដែលខិតខំធ្វើដំណើរផ្លូវឆ្ងាយពីខេត្តតាកែវឡើងមកភ្នំពេញ ដើម្បីលក់សណ្ដែកដីស្ងោរ ដោយមួយថ្ងៃលក់បានប្រាក់ ៥ពាន់ទៅ១ម៉ឺនរៀល។

តាមការបង្ហោះក្នុងបណ្តាលសង្គម សម្តេច ហ៊ុន សែន បានសរសេររៀបរាប់ថា សម្តេចបានស្នើឲ្យលោកយាយវ័យ៨៧ឆ្នាំម្នាក់ ឈប់លក់សណ្ដែកដីស្ងោរ ដោយសម្តេចនឹងឧបត្ថម្ភទឹកប្រាក់៥០ម៉ឺនរៀលជាប្រចាំខែដល់លោកយាយ។ ហើយនៅថ្ងៃទី០២មករា សម្តេចក៏បានផ្តល់ថវិកាជូនលោកយាយចំនួន ២លានរៀលផងដែរ។

សូមជម្រាបថា លោកយាយ អឹម អុស មានវ័យ៨៧ឆ្នាំម្នាក់ លក់សណ្ដែកដីស្ងោរនៅភ្នំពេញ ដោយបច្ចុប្បន្នលោកយាយកំពុងរស់នៅខេត្តតាកែវជាមួយកូនស្រីឈ្មោះ ណម ទ្រព្យ។ បន្ទាប់ពីទទួលបានការជួយឧបត្ថម្ភទឹកប្រាក់ចំនួន ២លានរៀល និងការផ្តល់នូវទឹកប្រាក់ ៥០ម៉ឺនរៀលជាប្រចាំខែពីសម្តេច ហ៊ុន សែន លោកយាយ និងកូនស្រី បានថ្លែងអំណរគុណចំពោះសម្តេចដែលបានជួយសង្រ្គោះដល់ជនចាស់ជរាមានជីវភាពខ្វះខាត និងពលរដ្ឋក្រីក្រជួបការលំបាក សម្តេចតែងតែយកចិត្តទុកដាក់ក្នុងការជួយ ជាប្រចាំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង