681 ezgif.com resize
Moneygramott moi1280x163px

ក្រុមហ៊ុន៩៨ជ្រើសរើសពលករទៅធ្វើការនៅជប៉ុនដោយស្របច្បាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងការងារ នៅថ្ងៃទី២ មករា នេះ បានបញ្ចេញឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជន ចំនួន៩៨ ដែលជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុនដោយស្របច្បាប់។ ដូច្នេះទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយ ណា ដែលពុំមានឈ្នោះក្នុងបញ្ជី ចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់។

ក្រសួងការងារ បានបញ្ចេញឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជន ដែលមានសិទ្ធិឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន មានចំនួន៩៨ ក្រុមហ៊ុន។

បើតាមក្រសួងការងារ ទីភ្នាក់ងារជ្រើសរើសឯកជនចំនួន៩៨ នោះមានដូចជា ហ្វីលីម៉រ ខេមបូឌា, ថបមេនផៅវ័រ, ស៊ីធី អិម ត្រេធីង មេនភៅវ័រ, ម៉ី យន សឺវីស ខូអិលធីឌី, អ៊ឺង រឹទ្ធី គ្រុប, សឹកសេស មេនផៅវ័រ សឺវីស, ស៊ីប្រូ, ប្រូខេស (ខេមបូឌា), ម៉ាលខេម យូមេន វីសសស៍ មេនេចមេន & ខនសាល់ធេន, ១៦៨មេនផៅវ័រ សឹបផ្លាយ ខូអិលធីឌី, អេភី ធីអេសអ៊ី &ស៊ី (ខេមបូឌា) រីសសស៍ ខូអិលធីឌី,និង ជី ភី ជី ស៊ី អ៊ិនធើណេសិនណល ភីធីអ៊ី។

ក្រសួងការងារ បានបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយ ណា ដែលពុំមានឈ្នោះក្នុងបញ្ជី ចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកទូរស័ព្ទលេខ ០៨៩ ៩៥៧ ៧៨៩ និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ៕


Khcct banner

អត្ថបទទាក់ទង