ជប៉ុន៖ គ្រោះរញ្ជូយដីកម្រិត៧.៦វ៉ិចទ័របានផ្តាច់ជីវិតមនុស្សប្រមាណ ៣០នាក់គិតត្រឹមរសៀលថ្ងៃអង្គារនេះ ការរញ្ជួយដីដ៏ខ្លាំងខ្លាការពីថ្ងៃច័ន្ទម្សិលមិញនេះបានបណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងប្រទេសជប៉ុនរងការខូចខាតរួមមានអាគារ ផ្លូវ ទ្រព្យសម្បត្តិ និងការដាច់ចរន្តអគ្គិសនីផងដែរ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានអះអាងថាក្រុមអ្នកជួយសង្គ្រោះកំពុងស្ថិតក្នុង "បម្រុងជើងការពារជាខ្លាំង" លោកក៏បានអំពាវនាវឲ្យពលរដ្ឋក្នុងតំបន់ជម្លៀសទៅកាន់ទីសុវត្ថិភាពជាបន្ទាន់។
កងកម្លាំងយោធា អ្នកពន្លត់អគ្គីភ័យ និងប៉ូលីសរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងឧបទ្វីប Noto ដែលស្ថិតនៅតំបន់ដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដី។លោក Fumio Kishida បានគូសបញ្ជាក់ថា"ការស្វែងរក និងជួយសង្គ្រោះអ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដីគឺកាតព្វកិច្ចដ៏ចាំបាច់បំផុត" ។ លោកបន្តថា ក្រុមអ្នកជួយសង្គ្រោះកំពុងតែប្រឈមនិងការពិបាកក្នុងការជួយសង្រ្គោះជាខ្លាំង ហើយការរញ្ជួយដីនៅតែបន្តកើតមាននៅតំបន់មួយចំនួនទៀត៕