ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថានកម្ពុជាប្រចាំកូរ៉េខាងត្បូង នឹងចាប់ផ្តើមផ្តល់សេវាលិខិតឆ្លងដែនធម្មតាដល់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅកូរ៉េខាងត្បូង រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នឹងចាប់ផ្តើមផ្តល់សេវាលិខិតឆ្លងដែនធម្មតាដល់ពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ។
សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ សូមទំនាក់ទំនងស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈទូរសព្ទលេខ +៨២ ០២ ៣៧៨៥ ១០៤១ ឬអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈទូរសព្ទលេខ +៨២ ០១០ ៨៨៩៨ ៨៦៤៤ នៅរៀងរាល់ម៉ោងធ្វើការ៕