Cctimesw1140xh150cm copy

កង្វះការយល់ដឹងពីការប្រើប្រាស់គន្លងETC នាំឱ្យកកស្ទះនៅផ្លូវល្បឿនលឿន

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កាលយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃបុណ្យចូលឆ្នាំសកល ប្រជាពលរដ្ឋជាច្រើនបានទៅឆ្លងឆ្នាំ និងលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងនោះមានយានយន្តជាច្រើនបានធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងមានការកកស្ទះយ៉ាងខ្លាំងដោយសារម្ចាស់យានយន្តមួយចំនួនធុះនៅតែបន្តប្រើជម្រើសបង់លុយនៅនឹងកន្លែងដោយមិនប្រើកាតETC និងមួយចំនួនទៀតមិនយល់ពីការប្រើប្រាស់គន្លងETC។ នេះជាការលើកឡើងរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម បានបញ្ជាក់ថា ចរាចរណ៍លើផ្លូវល្បឿនលឿនក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះ មានការកកស្ទះចរា ចរណ៍នៅតាមបញ្ជរបង់ប្រាក់នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញផងដែរ។ ការកកស្ទះនេះ មានកត្តាចំនួនពីរ គឺទី១ ម្ចាស់យានយន្តមិនបានប្រើប្រាស់កាត ETC ដែលជាមធ្យោបាយងាយស្រួលសម្រាប់ឆ្លងកាត់បញ្ជរបង់ប្រាក់ ហើយនៅតែបន្តប្រើជម្រើសបង់លុយនៅនឹងកន្លែង។ កត្តាមួយទៀត ម្ចាស់យានយន្តមួយចំនួនមិនទាន់យល់ពីការប្រើ ប្រាស់គន្លង ETC និងគន្លងបង់ប្រាក់ធម្មតា។ ម្ចាស់យានយន្តខ្លះមិនមានកាត់ ETC នោះទេ តែបែរជាបើកចូលគន្លង ETC ទៅវិញ។

គួរបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានរថយន្តប្រមាណ ២៩,០០០គ្រឿង បានធ្វើចរាចរណ៍ចូលទៅកាន់ខេត្តព្រះសីហនុ។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះវិញ គិតត្រឹមត្រឹមម៉ោង១០យប់ មានរថយន្តប្រមាណ ៣១,២៦៤គ្រឿង បានចរាចរណ៍ចូលរាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង