ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសពីការប្តេជ្ញាចិត្តបង្រួបបង្រូមប្រទេសចិនជាមួយ និង កោះតៃវ៉ាន់ឡើងវិញឲ្យបាន។ ការប្រកាសរបស់លោកប្រធានាធិបតី ស៊ី ជីនពីង នេះ ធ្វើឡើងក្នុងកំឡុងពេលលោកថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីដល់ប្រជាពលរដ្ឋចិននៅ ទូទាំងប្រទេសចិនក្នុងឱកាសឆ្នាំសកលថ្មី ២០២៤។
លោក ស៊ី ជីនពីង បានប្រកាសនៅទូទាំងពិភពលោកនាឆ្នាំថ្មីនេះប្រទេសចិត្តនិងព្យាយាមបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយប្រទេសចិនឡើងវិញ លោកស៊ីប្រកាសចំពេលដែលតៃវ៉ាន់ និង ធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់នៅថ្ងៃទី១៣ខែមករាខាងមុខនេះ។ លោកបន្ថែមទៀតថា "ប្រទេសចិនប្រាកដជានឹងបង្រួបបង្រួមគ្នាឡើងវិញ ហើយជនជាតិចិនទាំងអស់នៅច្រកសមុទ្រតៃវ៉ាន់ គួរតែត្រូវបានចងភ្ជាប់ដោយសុភវិនិច្ឆ័យជាមួយគ្នាសារឡើងវិញ"។
គួរបញ្ជាក់ថា តៃវ៉ាន់បានបំបែកខ្លួនចេញពីប្រទេសចិនកាលពីសង្រ្គាមស៊ីវិលក្នុងឆ្នាំ ១៩៤៩ ប៉ុន្តែទីក្រុងប៉េកាំងនៅតែបន្តចាត់ទុកកោះតៃវ៉ាន់ដែលមានពលរដ្ឋចិន ២៣ លាននាក់គឺជាខេត្តមួយរបស់ចិនដែលមិនអាចកាត់ផ្តាច់បាន ហើយចិនក៏ធ្លាប់ព្រមានដែលថាខ្លួននិងប្រើកម្លាំងយោធាណាមួយប្រសិនបើជាចាំបាច់៕