681 ezgif.com resize
Moneygramott moi1280x163px

ស្ថានទូតកម្ពុជានៅជប៉ុនឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះរញ្ជួយដី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ជប៉ុន៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ឱ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន មានការប្រុងប្រយ័ត្នខ្ពស់ អំពីគ្រោះរញ្ជួយដីនៅខេត្ត Ishikawa កាលពីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ (កំរិត៧.៤) នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ដែលអាចបង្កអោយមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa (ដែលកំពស់ទឹកអាចឡើងរហូតដល់ ៥ ម៉ែត្រ), Niigata, Toyama, Yamagata, Fukui និង Hyogo កាលពីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ។

ជាមួយគ្នានេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ឱ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ 080 4689 9374 ៕


Khcct banner

អត្ថបទទាក់ទង