681 ezgif.com resize
Moneygramott moi1280x163px

Breaking: កម្ពុជារកឃើញកូវីដ-១៩ បំប្លែងថ្មី Omicron JN.1 ចំនួន ១១ករណី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Omicron JN.1 ចំនួន ១១ករណីបន្ថែមទៀត ដែលពួកគាត់ទាំងអស់មិនមានរោគសញ្ញាធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ និងមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស។

ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមចំណាត់ថ្នាក់របស់អង្គការសុខភាព ពិភពលោក (WHO) បានបញ្ចាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI ( Variant of Interest) មិនមែនជាវីរុសបំប្លែងថ្មីដែល ជាប្រភេទព្រួយបារម្មណ៍ VOC ( Variant of Concern) នោះទេ។

ក្រសួងបានបញ្ជាក់ថា ការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 មានការកើនឡើងបែបនេះ បញ្ជាក់ថាប្រភេទវីរុសបំប្លែងថ្មីនេះ កំពុងមានវត្តមានក្នុងសហគមន៍ និងអាចមានករណីជាបន្តបន្ទាប់៕


Khcct banner

អត្ថបទទាក់ទង