681 ezgif.com resize
Moneygramott moi1280x163px

ប្រទះឃើញ«សត្វត្រយ៉ងចង្កំកស»ចំនួន ៥សំបុក នៅដែនជម្រកសត្វព្រៃលំផាត់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពៈ NatureLife Cambodia Organization 

ភ្នំពេញ៖ សត្វត្រយងចង្កំកស ជាសត្វមួយប្រភេទដែលកំពុងរងគ្រោះ នឹងជិតផុតពូជបំផុតនៅលើពិភពលោក ហើយពួកវាកំពុងមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់នៅខេត្តរតនគិរី ក្នុងប្រទេសកម្ពុជា។ ចាប់ពីខែធ្នូរហូត ដល់ខែមេសា គឺជារដូវនៃការបន្តពូជរបស់សត្វត្រយងចង្កំកសនេះ ។

អង្គការជីវិតធម្មជាតិ បានឱ្យដឹងថា ក្រុមការងារជីវៈចម្រុះរបស់អង្គការជីវិតធម្មជាតិ និងមន្រ្តីឧទ្យានុរក្សក្រសួងបរិស្ថាន បានកំពុងធ្វើការយ៉ាងសកម្មក្នុងការពិនិត្យតាមដាន និងអង្កេតស្វែងរកសំបុកពងកូនរបស់ពួកវា ក្នុងគោលបំណងកាត់បន្ថយផលរំខានផ្សេងៗ និងបង្កើនអត្រាកំណើតទទួលបានជោគជ័យ។ សកម្មភាពនេះ បានចូលរួមថែរក្សារស្ថេរភាពនៃការថយចុះនៃចំនួនសត្វប្រភេទនេះនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។

គួរបញ្ជាក់ថា នារដូវបន្តពូជឆ្នាំ២០២៣-២០២៤ គិតមកត្រឹម ថ្ងៃទី២៨ ខែធ្នូ អង្គការជីវិតធម្មជាតិ បានកត់ត្រាសំបុករបស់សត្វត្រយងចង្កំកសចំនួន ៥សំបុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ នេះបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ គឺជាទីជម្រកដ៏សំខាន់មួយក្នុងការគាំទ្រដល់ការរស់រានមានជីវិត និងការបន្តពូជរបស់សត្វត្រយងនេះផងដែរ៕


Khcct banner

អត្ថបទទាក់ទង