681 ezgif.com resize
Moneygramott moi1280x163px

ប្រទះឃើញ«សម្បុកកន្ធាយក្បាលកង្កែប»មានពង២៩គ្រាប់នៅក្រចេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ សម្បុកកន្ធាយក្បាលកង្កែប ត្រូវបានគេប្រទះឃើញនៅខេត្តក្រះចេះ កាលពីថ្ងៃទី១៩ ធ្នូ កន្លងទៅនេះ។ សម្បុកកន្ធាយក្បាលកង្កែបនេះ មានពងចំនួន២៩គ្រាប់ និងត្រូវបានអង្គការសមាគមអភិរក្សសត្វព្រៃ ប្រមូល និងរក្សាទុកនៅទីតាំងភ្ញាស់ដែលមានសុវត្ថិភាព។

សមាជិកសហគមន៍នេសាទខេត្តក្រចេះ បានប្រទះឃើញសម្បុកកន្ធាយក្បាលកង្កែប មានពងសរុបចំនួន ២៩គ្រាប់ ដែលជាសម្បុកទីមួយក្នុងរដូវកាលពងកូនឆ្នាំ២០២៤។ បច្ចុប្បន្ន សម្បុកកន្ធាយក្បាលកង្កែបនេះត្រូវបានក្រុមការងារបច្ចេកទេសនៃអង្គការសមាគមអភិរក្ស និងក្រុមការងារការពារសម្បុក ធ្វើការវាស់វែង ប្រមូល និងរក្សាទុកនៅទីតាំងភ្ញាស់ដែលមានសុវត្ថិភាព។

សូមបញ្ជាក់ថា សត្វកន្ធាយក្បាលកង្កែបត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទកំពុងរងគ្រោះ និងក្នុងបញ្ជីក្រហម នៃអង្គការ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជនៅទូទាំងសកលលោក។ ប្រភេទសត្វនេះត្រូវបានរកឃើញសារជាថ្មីម្ដងទៀតចន្លោះពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានរយៈចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ៕


Khcct banner

អត្ថបទទាក់ទង