681 ezgif.com resize
Moneygramott moi1280x163px

ពលរដ្ឋជាង៣,៦លាននាក់ចូលរួមយុទ្ធនាការ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»របស់ក្រសួងបរិស្ថាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ធ្នូ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុបចំនួន ៣,៦៦២,៣៨៩អង្គ/នាក់ ក្នុងនោះរួមមានលោកគ្រូអ្នកគ្រូសរុបចំនួន ១២៨,៤៦១នាក់ សិស្សានុសិស្សសរុបចំនួន ៣,២៥៦,២៥៦នាក់ កម្មករកម្មការនី សរុបចំនួន ២១៦,៦៣១នាក់ និង អ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤១៧,០៧៨អង្គ/នាក់។

គិតចាប់ពីថ្ងៃទី១ កញ្ញា រហូតដល់ថ្ងៃទី២៧ ធ្នូ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានអ្នកចូលរួមសរុបចំនួន ៣,៦៦២,៣៨៩ អង្គ/នាក់ ក្នុងនោះរួមមានលោកគ្រូអ្នកគ្រូសរុបចំនួន ១២៨,៤៦១នាក់ សិស្សានុសិស្សសរុបចំនួន ៣,២៥៦,២៥៦នាក់ កម្មករកម្មការនី សរុបចំនួន ២១៦,៦៣១នាក់ និង អ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤១៧,០៧៨អង្គ/នាក់។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានផ្សព្វផ្សាយសរុបចំនួន ១១,៤៤៧លើក ក្នុងសាលារៀនសរុបចំនួន ៧,៩៧៦សាលា រោងចក្រចំនួន ៣០៦ វត្តអារាម ៤២ និងសហគមន៍ទីប្រជុំជនចំនួន ៨៩កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃទី២៧ ធ្នូ មានអ្នកចូលរួមសរុប ២២,៥០៤ នាក់ ដោយបានអនុវត្តក្នុងរាជធានី-ខេត្តចំនួន ១៩ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត មណ្ឌលគិរី ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ៕


Khcct banner

អត្ថបទទាក់ទង