681 ezgif.com resize
Moneygramott moi1280x163px

ស្នងការដ្ឋាននគរបាលភ្នំពេញ ហាមអាណាព្យាបាលឲ្យកូនមិនគ្រប់អាយុបើកបរលើដងផ្លូវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវវនាវដល់អាណាព្យាបាលទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ កុំឱ្យគាត់បើកបរនៅលើដងផ្លូវ ព្រោះអាចបង្កជាហានិភ័យគ្រោះថ្នាក់កើតឡើង។

លោក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានក្រើនរំលឹកដល់អាណាព្យាបាល ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់កូនតូចៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ កុំឱ្យពួកគាត់បើកបរនៅលើដងផ្លូវ ព្រោះនេះជាហានិភ័យអាចមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយដោយការធ្វេសប្រហែសរបស់អាណាព្យាបាល។

យោងតាមអនុក្រឹត្យលេខ៣៩អនក្រ.បក និងមាត្រា៨ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ។

គួរបញ្ជាក់ថា ក្នុងមួយរយៈក្រោយមកនេះ ការកើតឡើងនៃគ្រោះថ្នាក់ចរាចរដែលបង្កឲ្យមានមនុស្សបាត់បង់ជីវិត និងរងរបួស ដោយសារមូលហេតុនៃការសេពគ្រឿងស្រវឹង នឹងការបើកបរហួសល្បឿនកំណត់ បានធ្វើឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕


Khcct banner

អត្ថបទទាក់ទង