681 ezgif.com resize
Moneygramott moi1280x163px

ខេត្តព្រះវិហារបង្រ្កាបបទល្មើសគ្រឿងញៀនបាន៦៣លើកនៅក្នុងឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបតំណាង

ព្រះវិហារ៖ នៅក្នុងឆ្នាំ២០២៣ ខេត្តព្រះវិហារបង្រ្កាបបទល្មើសគ្រឿងញៀនបាន៦៣លើក និងផ្សព្វផ្សាយអប់រំបាន៥២៣លើក ដែលមានអ្នកចូលរួមចំនួន ៦០,១៨១នាក់ ស្រីចំនួន ៣៦,៦៨៤នាក់និងបានធ្វើការត្រួតពិនិត្យ និងវាយតម្លៃភូមិ ឃុំ សាលារៀន ក្លឹប កំសាន្ត ផ្ទះសំណាក់ សណ្ឋាគារ និងទីកន្លែងផ្សេងៗទៀត។ នេះបើតាមប្រសាសន៍លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។

សន្និបាតនេះថាជាព្រឹត្តិការណ៍មួយដែលគ្រប់ភាគីពាក់ព័ន្ធរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលលើគ្រប់វិស័យនៅខេត្តព្រះវិហារសម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ បញ្ហាប្រឈម ដំណោះស្រាយ និងកាលានុវត្តភាព ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានោះលោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានឱ្យគ្រប់សមាសភាពទាំងអស់ជំរុញការផ្សព្យផ្សាយអប់រំនៅតាមសហគមន៍ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការ ទប់ស្កាត់ បង្ក្រាបការលួចនាំសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទ តាមច្រកព្រំដែន ច្រករបៀង នៃប្រទេសជិតខាងចូលមកកម្ពុជា និងបំផុសចលនាឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

លោក ម៉ៅ សុផាន់ បានបញ្ជាក់ថា ឆ្នាំ២០២៣ ខេត្តព្រះវិហារបង្រ្កាបបទល្មើសគ្រឿងញៀនបាន៦៣លើក និងផ្សព្វផ្សាយអប់រំបាន៥២៣លើកដែលមានអ្នកចូលរួមចំនួន ៦០,១៨១នាក់ ស្រីចំនួន ៣៦,៦៨៤នាក់និងបានធ្វើការត្រួតពិនិត្យ និងវាយតម្លៃភូមិ ឃុំ សាលារៀន ក្លឹប កំសាន្ត ផ្ទះសំណាក់ សណ្ឋាគារ និងទីកន្លែងផ្សេងៗទៀត៕

Khcct banner

អត្ថបទទាក់ទង