681 ezgif.com resize
Swift cc time

ហាង«ម៉ាដាមច្នៃ»បានជួយផ្ដល់ការងារដល់ពលរដ្ឋនៅក្នុងសហគមន៍ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
អ្នកស្រី ឈឺន ពុទ្ធារី ស្ថាបនិកម៉ាដាមច្នៃ (រូបភាព៖ ម៉ាដាម ច្នៃ)

ភ្នំពេញ៖ ម៉ាដាមច្នៃ គឺជាហាងលក់សម្ភារៈដែលធ្វើអំពីស្ពាន់ដែលមានក្បាច់ចម្លាក់ខ្មែរនៅវត្ថុទាំអស់នោះ។ ហើយដើម្បីឱ្យសម្ភារៈនិមួយៗលេចចេញជារូបរាងបាន អ្វីដែលចាំបាច់បំផុតនោះ គឺតម្រូវការផ្នែកធនធានមនុស្ស។ តាមរយៈនេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ ទទួលបានឱកាសការងារជាច្រើន ពិសេសស្រ្ដីមានឱកាសក្នុងការបង្កើនប្រាក់ចំណូលបន្ថែម ដើម្បីជួយផ្គត់ផ្គង់ជីវភាបរស់នៅ ក្នុងគ្រួសាររបស់ពួកគេផងដែរ។

អ្នកស្រី ឈឺន ពុទ្ធារី ស្ថាបនិកម៉ាដាមច្នៃ បានប្រាប់ស៊ីស៊ីថាមស៍ ម៉ាដាមច្នៃ បានបង្កើតនៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីអ្នកស្រីបានជូនពូអ្នកស្រីយកចម្លាក់ស្ពាន់ទៅឱ្យអតិថិជន ដោយសារតែចម្លាក់ដែលធ្វើដោយដៃវាមិនល្អឥតខ្ចោះនោះទេ ហើយអតិថិជនដែលកម្មង់នោះ មិនបានកក់ប្រាក់ នោះទេ គេក៏បានឱ្យតម្លៃមួយដែលទាប ទើបក្រោយមកអ្នកស្រីក៏បានបង្កើត«ម៉ាដាមច្នៃ»នេះឡើង។

រូបភាព៖ ម៉ាដាម ច្នៃ

អ្នកស្រី ឈឺន ពុទ្ធារី បានបន្ដថា ការបង្កើត«ម៉ាដាមច្នៃ»នេះ ក៏ដើម្បីចូលរួមចំណែកនៅក្នុងការជួយអភិរក្សក្បាច់ចម្លាក់ខ្មែរ ដោយសារនាពេលបច្ចុប្បន្ននេះ អ្នកដែលចេះឆ្លាក់ចម្លាក់ខ្មែរមិនមានច្រើននោះទេ។ ហើយតាមកិច្ចការងារនេះ «ម៉ាដាមច្នៃ» ក៏បានផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ជាពិសេសស្ដ្រីមានឱកាសក្នុងការបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារ។

វត្ថុទាំងអស់នៅក្នុងហាង អ្នកស្រី ឈឺន ពុទ្ធារី បានជ្រើសរើសយកតែចម្លាក់ខ្មែរប៉ុណ្ណោះ មកឆ្លាក់នៅលើវត្ថុស្ពាន់ទាងនោះ។ ដើម្បីឱ្យចម្លាក់នៅវត្ថុមានមានភាពរស់រវើក និងស្រស់ស្អាត គឺជ្រើសរើសទឹកដៃជាងដែលល្អដើម្បីឆ្លាក់ក្បាច់និមួយៗនៃចម្លាក់ស្ពាន់។ ជាធម្មតាការងារធ្វើដោយដៃតែងមានបញ្ហាខ្លះៗ និងមិនឥតខ្ចោះនោះដែរ ប៉ុន្ដែការងារដែលធ្វើដោយដៃ គឺគ្មានអ្នកណាដូចនោះឡើយ គឺមានតែមួយប៉ុណ្ណោះ។ អ្នកស្រី ឈឺន ពុទ្ធារី បានបញ្ជាក់ថា សូម្បីតែថូផ្កាមួយគូរដែលជាគូរនឹងគ្នា ក៏ក្បាច់ចម្លាក់នៅលើនោះមិនដូចគ្នា១០០%នោះដែរ គឺតែងតែមានភាពខុសប្លែកគ្នាតិចតួច ប្រសិនបើពិនិត្យមើលឱ្យបានល្អិតល្អន់។

អ្នកស្រី ឈឺន ពុទ្ធារី បានឱ្យដឹងទៀតថា ដើម្បីឱ្យវត្ថុ ក៏ដូចជាចម្លាក់និមួយៗ លេចចេញជារូបរាងបានគឺត្រូវឆ្លងកាត់ដំណាក់កាល ដូចជា ការតម្លើង ស្លរជ័រចាក់ ឆ្លាក់ និងលាងសម្អាត ដែលការងារទាំងអស់នេះគឺជាការធ្វើដោយដៃ និងស្ទើរតែមិនប្រើប្រាស់ម៉ាស៊ីនសោះ។ តាមរយៈការងារទាំងអស់នេះ គឺត្រូវការមនុស្សជាអ្នកធ្វើ។ ដូច្នេះហើយទើបម៉ាដាមច្នៃ បានផ្ដល់ឱកាសជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ជាពិសេស កុមារដែលមានចំណង់ចំណូលចិត្តលើការងារទាំងអស់នេះ នៅពេលពួកគេទំនេរពីការសិក្សាតែងតែមកជួយធ្វើការងារនេះ ដែលវាល្អជាងកុមារយកពេលទំនេររបស់ពួកគេទៅប្រើប្រាស់អ៊ីនធឺរណេត និងទូរស័ព្ទ៕

រូបភាព៖ ម៉ាដាម ច្នៃ
រូបភាព៖ ម៉ាដាម ច្នៃ
រូបភាព៖ ម៉ាដាម ច្នៃ
រូបភាព៖ ម៉ាដាម ច្នៃ
រូបភាព៖ ម៉ាដាម ច្នៃ
រូបភាព៖ ម៉ាដាម ច្នៃ
រូបភាព៖ ម៉ាដាម ច្នៃ
រូបភាព៖ ម៉ាដាម ច្នៃ
រូបភាព៖ ម៉ាដាម ច្នៃ
រូបភាព៖ ម៉ាដាម ច្នៃ
រូបភាព៖ ម៉ាដាម ច្នៃ


Khcct banner

អត្ថបទទាក់ទង