ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ បានបន្តផ្តល់អាហារូបករណ៍ ដល់សិស្សឆ្នើមទូទាំងប្រទេសតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចំនួន១៥០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត ជំនាញបច្ចេកវិទ្យាឌីជីថលនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
ដោយបានឃើញអំពីភាពជោគជ័យយ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស និងយុវជនឆ្នើមជាច្រើនក្នុងការចូលរួម ប្រឡងប្រជែងយក អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ដើម្បីសិក្សាជំនាញបច្ចេកវិទ្យាឌីជីថលដែលជាជំនាញមួយ ដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារបច្ចុប្បន្ន ហើយចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។