Cctime 6monthsfree desktop
Cc times  web banner kh (2)

អគ្គនាយកដ្ឋានយុវជន ជ្រើសរើសកុមារ៤រូបចូលរួមកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច២០២៤

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានយុវជន ជ្រើសរើសកុមារ៤រូប ដែលមានអាយុ ១០-១១ឆ្នាំ ចូលរួមកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច (APCC) ២០២៤ នៅប្រទេសជប៉ុន។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានយុវជន នឹងជ្រើសកុមារចំនួន៤រូប (កុមារី២នាក់ និងកុមារា២នាក់) ដែលមានអាយុ ១០-១១ឆ្នាំ ដើម្បីចូលរួមកម្មវិធីកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច (APCC) ២០២៤ នៅថ្ងៃទី១២-២៣ ខែកក្កដា ឆ្នាំ២០២៤ នៅ Fukuoka ប្រទេសជប៉ុន។ កម្មវិធីកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច រៀបចំឡើងដើម្បីធ្វើការផ្លាស់ប្ដូរ និងប្រាស្រ័យទាក់ទងគ្នារវាងកុមារមកពីប្រទេសផ្សេងៗក្នុងតំបន់។

កាលបរិច្ឆេទផុតកំណត់ទទួលពាក្យថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ កុមារដែលត្រូវបានជ្រើសរើស នឹងមកសម្ភាសន៍ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ហើយលទ្ធផលនឹងចេញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ ចំណែកកុមារ៤នាក់ចុងក្រោយ ដែលនឹងបានជ្រើសរើស និងចូលរួម first orientation នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង