Cctimesw1140xh150cm copy

បក្សកុម្មុយនិស្តចិនប្រារព្ធខួបលើកទី១៣០នៃខួបរបស់លោក ម៉ៅ សេទុង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីចិន ស៊ិជិនភីង

ចិន៖ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) នៅព្រឹកថ្ងៃអង្គារនេះ បានរៀបចំសន្និសីទមួយនៅមហាសាលប្រជាជន ដើម្បីរំលឹកខួបលើកទី ១៣០ នៃកំណើតសមមិត្តម៉ៅ សេទុង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម CPC ប្រធានាធិបតីចិន និងជាប្រធានគណៈកម្មាការយោធាមជ្ឈិមបានថ្លែងសុន្ទរកថាដ៏សំខាន់មួយក្នុងពិធីដ៏ពិសេសនេះ។ លោក Xi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញបុព្វហេតុដែលបានត្រួសត្រាយដោយសមមិត្តម៉ៅ សេទុង និងបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីកសាងប្រទេសចិនឱ្យទៅជាប្រទេសដ៏រឹងមាំមួយ និងធ្វើឱ្យប្រជាជាតិចិនមានភាពរស់រវើកឡើងវិញលើគ្រប់វិស័យ។

សម្រាប់លោក ស៊ីជិនភីង គំនិតរបស់លោក ប្រធាន ម៉ៅសេទុង គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានសម្រាប់បក្សហើយលោកនិងធ្វើតាមគោលគំនិតរបស់លោកប្រធានម៉ៅដើម្បីការពារទឹកដីដ៏ពិសេសរបស់ប្រទេសចិន។

លោកស៊ីជិនភីងបន្ថែមទៀតថា សមមិត្តម៉ៅ សេទុង គឺជាមនុស្សម្នាក់ដែលបានលះបង់គ្រប់យ៉ាងដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ ការរស់ឡើងវិញ និងសុភមង្គលរបស់ប្រជាជនចិន ហើយលោកប្រធានម៉ៅ បានដឹកនាំប្រជាជនចិននៅក្នុងផ្លូវមួយសម្រាប់ការសម្របតាមលទ្ធិម៉ាក្សនិយម និងបង្កើតប្រទេសចិនថ្មី ។ លោកប្រធានម៉ៅក៏បានធ្វើការរួមចំណែកជាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានដល់ប្រជាជាតិចិន និងប្រជាជនចិនផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ម៉ៅសេទុង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង