681 ezgif.com resize
Swift cc time

កញ្ញា សៅ ស្រីមួយ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាកលលេខ១ប្រចាំកូរ៉េខាងត្បូង

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កូរ៉េ៖ កញ្ញា សៅ ស្រីមួយ កាលពីពេលថ្មីៗនេះ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញវិស្វកម្មឧស្សាហកម្ម ដេប៉ាតេម៉ង់ពត៍មានវិទ្យានិងឧស្សាហកម្ម ពីសាកលវិទ្យាល័យ យ៉ន់សេ (Yonsei University) ជាសាកលលេខ១ ប្រចាំសាធារណរដ្ធកូរ៉េខាងត្បូង។

កញ្ញា សៅ ស្រីមួយ ជានិស្សិតកម្ពុជា ដែលបានបន្ដការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញវិស្វកម្មឧស្សាហកម្ម ដេប៉ាតេម៉ង់ពត៍មានវិទ្យានិងឧស្សាហកម្ម ពីសាកលវិទ្យាល័យ យ៉ន់សេ។ ហើយកាលពីពេលថ្មីៗនេះ កញ្ញា សៅ ស្រីមួយ បានបញ្ចប់ការសិក្សាដោយជោគជ័យ។

បន្ថែមពីនេះ នាថ្ងៃទី២៦ ធ្នូ នេះ សមាគមនិស្សិតខ្មែរនៅកូរ៉េ និងកញ្ញា សៅ ស្រីមួយ បានចូលជួបសម្តែងការគួរសមជាមួយលោកសាស្ត្រចារ្យ Biswajit Sarkar ប្រចាំសាកលវិទ្យាល័យ យ៉ន់សេ និងចូលរួមកម្មវិធីអបអរសាទរ ដែលកញ្ញា សៅ ស្រីមួយ បានទទួលជ័យលាភីទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតដោយជោគជ័យ និងវិលត្រឡប់ទៅមាតុភូមិវិញនៅពេលខាងមុខនេះ។

សូមបញ្ជាក់ថា ពីសាកលវិទ្យាល័យ យ៉ន់សេ (Yonsei University) ជាសាកលលេខ១ ប្រចាំសាធារណរដ្ធកូរ៉េខាងត្បូង ដែលស្ថិតនៅក្នុងទីក្រុងសេអ៊ូល។ សាកលវិទ្យាល័យ យ៉ន់សេ ជាសាកលវិទ្យាល័យដែលល្បីល្បាញក្នុងការបោះពុម្ពផ្សាយឯកសារស្រាវជ្រាវថ្នាក់អន្តរជាតិ (International Journal)៕


Khcct banner

អត្ថបទទាក់ទង