681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជាត្រៀមរៀបចំកម្មវិធីធំៗសម្រាប់សាធារណជនកម្សាន្ដចាប់ពីថ្ងៃទី២៩-៣១ធ្នូ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ត្រៀមរៀបចំកម្មវិធីការប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និង ខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ រយៈពេល ៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី ២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់សាធារណជនចូលរួមកម្សាន្តដោយសេរី ។

វិមានឈ្នះ ឈ្នះ ត្រៀមរៀបចំកម្មវិធីធំៗ ជាច្រើនសម្រាប់សាធារណជនចូលរួមលកម្សាន្តដោយសេរី រួមមានកម្មវិធីពិព័រណ៍សមិទ្ធផល ២៥ឆ្នាំ តាមរយៈនយោបាយ ឈ្នះ ឈ្នះ, ពិព័រណ៍ផលិតផល និងម្ហូបអាហារខ្មែរ, បើកមគ្គុទ្ទេសក៍តេជោសែន ជូនសាធារណៈជន និងអង្គភាពដែលបានស្នើរសុំ, ទស្សនីយភាពសិល្បៈ និងតន្ត្រីរបស់យុវជន និងការបាញ់កាំជ្រួច។

កម្មវិធីនេះប្រារព្ធឡើងដើម្បីអបអរខួបលើកទី២៥ នៃការបញ្ចាប់សង្រ្គាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និង ខួប៥ឆ្នាំនៃការកសាងវិមាន ឈ្នះ ឈ្នះ (២៩ ធ្នូ ១៩៩៨- ២៩ ធ្នូ ២០២៣)។ ជាពិសេស ថ្ងៃទី៣១ ធ្នូ ម៉ោង១២ៈ០០យប់ ក៏មានការបាញ់កាំជ្រួច អបអរសាទរឆ្លងឆ្នាំសកល ២០២៣ ឈានចូលឆ្នាំ ២០២៤ ផងដែរ៕


Khcct banner

អត្ថបទទាក់ទង