681 ezgif.com resize
Moneygramott moi1280x163px

ខេត្តបាត់ដំបងនឹងរៀបចំ«ពិព័រណ៌ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសាកល»រយៈពេលបីថ្ងៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិព័រណ៌ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសាកល រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ធ្នូ ដើម្បីអបអរសាទរទីក្រុងបាត់ដំបងដែលបានចុះបញ្ជី បណ្ដាញទីក្រុងច្នៃប្រតិដ្ឋ របស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ។

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំកម្មវិធីពិព័រណ៌ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសាកល២០២៣ ចូល២០២៤ នៅថ្ងៃទី២៩ ៣០ និង៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអបអរសាទរចំពោះទីក្រុងបាត់ដំបងដែលបានចុះបញ្ជី បណ្ដាញទីក្រុងច្នៃប្រតិដ្ឋ របស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ។

ព្រឹត្តិការណ៍នេះមានការរៀបចំ ភូមិម្ហូបខ្មែរ, ពិព័រណ៌ម្ហូបអាហារ និងផលិតផលមន្ទីរ អង្គភាព ក្រុងស្រុកទូទាំងខេត្ត, ពិព័រណ៌ម្ហូបអាហារអ្នកបាត់ដំបង, ពិព័រណ៌ភូមិមួយផលិតផលមួយ, ការសម្តែងសិល្បៈ, ការប្រគុំតន្រ្តីខ្នាតយក្ស, ពិធីបាញ់កាំជ្រួច និងសកម្មភាពជាច្រើនទៀត។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិព័រណ៌ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសាកល ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី៣០-៣១ ធ្នូ ប៉ុន្ដែនៅក្នុង២០២៣នេះ ដើម្បីអបអរសាទរទីក្រុងបាត់ដំបងដែលបានចុះបញ្ជី បណ្ដាញទីក្រុងច្នៃប្រតិដ្ឋ របស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារ រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិព័រណ៌ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសាកល រយៈពេលបីថ្ងៃ៕


Khcct banner

អត្ថបទទាក់ទង