អាមេរិក៖ ក្រុមហ៊ុនបណ្តាញអ៊ីនធើណេត TikTok ដែលមានទីស្នាក់ការទូទៅនៅក្រុង Los Angeles សហរដ្ឋអាមេរិកបានប្រកាសថា នឹងដាក់ពាក្យបណ្តឹងចំពោះបទបញ្ជារដ្ឋបាលនៃរដ្ឋាភិបាលអាមេរិកដែលពាក់ព័ន្ធនឹងក្រុមហ៊ុននេះនិងក្រុមហ៊ុន Byte Dance ដែលជាក្រុមហ៊ុនមេ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។
ក្រុមហ៊ុន Byte Dance បានបញ្ជាក់ថា ខ្លួននឹងដាក់ពាក្យបណ្តឹងនៅថ្ងៃទី២៤ខែសីហាតាមម៉ោងក្នុងតំបន់ចំពោះបទបញ្ជារដ្ឋបាលដែលលោកត្រាំ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាកាលពីថ្ងៃទី៦ខែសីហា ។
តាមការផ្សាយនៃប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា បុគ្គលិកជនជាតិអាមេរិកនៃក្រុមហ៊ុន TikTok ក៏មានផែនការដាក់ពាក្យបណ្តឹងចំពោះលោកត្រាំផងដែរ មូលហេតុគឺ លោកត្រាំបានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់គឺធ្វើហួសពីដែនសមត្ថកិច្ចរបស់ខ្លួន ដែលវានឹងបំផ្លាញសិទ្ធិរដ្ឋធម្មនុញ្ញរបស់បុគ្គលិកនៃក្រុមហ៊ុននេះ ។
