Cctimesw1140xh150cm copy

ចិនចោទប្រកាន់ហ្វីលីពីនរំលោភបំពានលើទឹកដី នៅសមុទ្រចិនខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
កប៉ាល់ផ្គត់ផ្គង់ហ្វីលីពីនមួយគ្រឿង ធ្វើដំណើរក្បែរកប៉ាល់ឆ្មាំសមុទ្រចិន កាលពីនៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣

ចិន៖ ចិនបានចោទប្រកាន់ហ្វីលីពីន នាថ្ងៃទី ២៥ ធ្នូនេះថា បានរំលោភបំពានលើទឹកដីរបស់ចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូងម្តងហើយម្តងទៀត ចិនបានអះអាងថាហ្វីលីពីនផ្សព្វផ្សាយព័ត៌មានមិនពិត និងបានឃុបឃិតជាមួយកងកម្លាំងក្រៅដើម្បីបង្កបញ្ហា។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីសប្តាហ៍មុនថា ក្នុងជម្លោះជាមួយហ្វីលីពីននឹងនាំមកនូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីប្រទេសចិន ហើយបានអំពាវនាវឱ្យប្រទេសហ្វីលីពីនត្រូវមានការសន្ទនាដើម្បីដោះស្រាយបញ្ហា។ ប្រទេសចិនបានសម្តែងការខឹងសម្បារចំពោះសហរដ្ឋអាម៉េរិកក្នុងខែនេះ ចំពោះការបញ្ជូននាវាកងទ័ពជើងទឹកចូលទៅក្នុងដែនទឹកក្បែរតំបន់ជម្លោះដែលចិន និងហ្វីលីពីនមានការប្រឈមមុខដាក់គ្នាលើដែនសមុទ្រជាច្រើនដង។

ហ្វីលីពីនបានពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាម៉េរិក ដើម្បីបន្តបង្កបញ្ហាជាមួយចិន ដោយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីលបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលភាគីទាំងពីរមានការចោទប្រកាន់ពាណិជ្ជកម្មជុំវិញជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងការចោទប្រកាន់ថាចិនបានវាយលុកកប៉ាល់ហ្វីលីពីនកាលពីដើមខែនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង