Cctimesw1140xh150cm copy

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតចេះភាសាបារាំងដើម្បីចូលរួមកម្មវិធីសន្និបាទនៅកាណាដា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតដែលមានអាយុចន្លោះ ១៨ ទៅ ២៥ ដែលអាចនិយាយ និងស្តាប់ភាសាបារាំងបានដើម្បីចូលរួមកម្មវិធីសន្និបាទយុវជននៃសភានិយាយជាភាសាបារាំង នៅប្រទេសកាណាដា។

បើតាមប្រភពក្រសួងអប់រំបានឱ្យដឹងថា អគ្គនាយកដ្ឋានយុវជន កំពុងតែធ្វើការជ្រើសរើសយុវជន ចូលរួមកម្មវិធីសន្និបាតយុវជននៃសភានិយាយភាសាបារាំង (PFJ) លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ។

ដើម្បីអាចដាក់ពាក្យចូលរួមកម្មវិធីនេះបានបេក្ខជនត្រូវតែជាសិស្សកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យណាមួយ ដែលមានអាយុចន្លោះ ១៨ ទៅ ២៥ ឆ្នាំ និងអាចនិយាយ និងស្តាប់ភាសាបារាំងបានល្អ។

ប្រសិនបើមានចំណាប់អារម្មណ៍ និស្សិតត្រូវដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី ០១ មករា ឆ្នាំ២០២៤ តាមរយៈការស្គែន QR ដែលមាននៅលើផ្ទាំងជូនដំណឹងខាងលើ។

គួរបញ្ជក់ផងដែរថា កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យយុវជនចែករំលែកការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនរបស់ពួកគេលើប្រធានបទនៃជម្រើសរបស់ពួកគេ ក្នុងការវែកញែក និងការបញ្ចេញមតិត្រឹមត្រូវជាភាសាបារាំង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង