Cctimesw1140xh150cm copy

សម្តេចប៉ាប ហ្វ្រង់ស៊ីស សម្តែងការសោកស្តាយចំពោះការផ្ទុះនៃសង្រ្គាមនាថ្ងៃបុណ្យណូអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សម្តេចប៉ាប ហ្វ្រង់ស៊ីស

វ៉ាទីកង់៖ សម្តេចប៉ាប ហ្វ្រង់ស៊ីសបានសម្តែងការទួញសោកជាខ្លាំងនាថ្ងៃបុណ្យណូអែលនេះសម្តេចប៉ាបបានអះអាងថាសន្តិភាពរបស់ព្រះយេស៊ូវ កំពុងតែត្រូវបានលិចលង់ដោយ "សង្គ្រាមសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់" នៅក្នុងទឹកដីដែលទ្រង់បានកើត។ សម្តេច សម្តេចប៉ាប ហ្វ្រង់ស៊ីសបានអះអាងដូចច្នេះនៅក្នុងការប្រារព្ធពិធីបុណ្យណូអែលទី ១១ នៃបុព្វជិតរបស់លោកនៅឯពិធីបុណ្យណូអែលដ៏ឧឡារិកនៅក្នុងវិហារ St. Peter's Basilica។

សម្រាប់សម្តេចប៉ាប ហ្វ្រង់ស៊ីស "យប់នេះបេះដូងរបស់យើងស្ថិតនៅក្នុងទីក្រុង Bethlehem ជាកន្លែងដែលព្រះអង្គម្ចាស់នៃសន្តិភាពព្យាយាមមិនឲ្យមានសង្រ្គាមកើតឡើង" ហើយគ្រប់សង្រ្គាមដែលកើតឡើងនៅលើពិភពលោកកំពុងតែដើរតួនាទីបំផ្លាញដែនដីដ៏បរិសុទ្ធរបស់ទ្រង់ដែលខិតខំបង្កើតអស់រយៈពេលជាច្រើនពាន់ឆ្នាំ។

សម្ដេចសង្ឃវ័យ ៨៧ ឆ្នាំអង្គនេះបាននិយាយប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu បានប្តេជ្ញាថានឹងប្រយុទ្ធកាន់តែខ្លាំងជាមួយក្រុមប៉ាឡេស្ទីននៃតំបន់ ហ្គាហ្សាបន្ទាប់ពីកងទ័ពរបស់ប៉ាឡេស្ទីនបានបន្តសម្លាប់ និងចាប់ពង្រាត់ប្រជាជនអ៊ីស្រាអែលអស់ជាច្រើនពាន់នាក់។

នៅឯមហាបូជាចារ្យរបស់សម្តេចប៉ាបមានមនុស្សចូលរួមក្នុងពិធីបុណ្យជាង ៦,៥០០ នាក់នៅក្នុងវិហារ St. Peter's Basilica និងមានមនុស្សជាច្រើនពាន់នាក់ផ្សេងទៀតកំពុងទស្សនានៅខាងក្រៅ សម្តេចប៉ាប ហ្វ្រង់ស៊ីស បាននិយាយថា សារពិតនៃបុណ្យណូអែលគឺសន្តិភាព និងសេចក្តីស្រឡាញ់ ដោយជំរុញមនុស្សកុំឱ្យឈ្លក់វង្វេងនឹងភាពជោគជ័យនិងអំណាចរបស់ខ្លួន។ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានអំពាវនាវឲ្យមានបទឈប់បាញ់នៅក្នុងសង្រ្គាមដែលកំពុងផ្ទុះឡើងនៅក្នុងតំបន់ ហ្គាហ្សា ហើយបានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

ជាការសងសឹកជាមួយអ៊ីស្រាអែលក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម បាននឹងកំពុងចាប់ចំណាប់ខ្មាំងជាង ១០០ នាក់ក្នុងចំណោម ២៤០នាក់ដែលពួកគេចាប់បានក្នុងអំឡុងពេលការវាយឆ្មក់របស់ពួកគេក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែហើយបានសម្លាប់មនុស្ស ១,២០០ នាក់ដែលភាគច្រើនជាជនជាអ៊ីស្រាអែល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង