វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានសម្តែងការ «ខូចចិត្ត» ជាខ្លាំងបន្ទាប់ពីរូបលោកបានទទួលព័ត៌មានថា ជនជាតិអាម៉េរិកឈ្មោះ ហ្គាដ ហាហ្គាយ ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមហាម៉ាស់បើកការវាយប្រហារអ៊ីស្រាអែល។ លោក ហាហ្គាយ អាយុ ៧៣ ឆ្នាំជាបុរសជនជាតិអាម៉េរិកដើមកំណើតអ៊ីស្រាអែល ត្រូវបានក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារ រួមជាមួយនឹងប្រពន្ធរបស់គាត់។
លោកស្រី "Jill (Biden) ភរិយាលោកបៃដិនបានសម្តែងការកាន់ទុក្ខនិងសោកស្តាយចំពោះការបាត់បងជីវិតរូបលោក ហាហ្គាយ។
យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឱ្យដឹងថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានសម្លាប់មនុស្សជាង ២ម៉ឺន នាក់ ជាមួយនឹងការបាត់ខ្លួនជាច្រើននាក់ទៀត ហើយត្រូវបានគេសន្មត់ថាកប់នៅក្រោមគំនរបាក់បែក៕