Cctimesw1140xh150cm copy

លោក Nall Dariddh ខ្មែរដំបូងគេបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធាអង់គ្លេស​ Sandhurst

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា

អង់គ្លេស៖ លោក Nall Dariddh ជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធាអង់គ្លេស​ Sandhurst ដែលជាសាលាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។

ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ បានអបអរសាទរដល់នាយទាហាន Nall ដែលបានក្លាយជាជនជាតិខ្មែរដំបូងគេបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst ជាសាលាយោធាមួយក្នុងចំណោមសាលាយោធាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។

ទន្ទឹមនឹងការបញ្ចប់ការសិក្សារបស់លោក Nall Dariddh បានឈ្នះរង្វាន់ Bertrand Stuart War Studies ដ៏ល្បីល្បាញ។ លោក Nall Dariddh ក៏បានទទួលមេដាយ Sandhurst ពីឧត្តមសេនីយ៍ទោ Zac Stenning ផងដែរ។

នៅឆ្នាំ ២០២១ លោក Nall Dariddh បានដាក់ពាក្យសុំអាហារូបករណ៍ពីគម្រោងអាហារូបករណ៍ Queen Elizabeth II ដែលបានធ្វើឱ្យលោកក្លាយជាជនជាតិខ្មែរដំបូងគេដែលបានទៅសិក្សានៅរាជបណ្ឌិត្យសភាយោធា Sandhurst។

សូមជម្រាបថា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទៅដល់ចក្រភពអង់គ្លេស ដើម្បីចូលរួមនៅក្នុងពិធីបញ្ចប់ការសិក្សារបស់ជនជាតិខ្មែរដំបូងនៅរាជបណ្ឌិត្យសភាយោធា Sandhurst រួមជាមួយឯកអគ្គរាជទូតកម្ពុជា លោក ឡាយ សំកុល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង