Cctimesw1140xh150cm copy

ថៃត្រៀមដាក់«ឈុតបុរាណថៃ»ចូលបញ្ជីបេតិកភ័ណ្ឌពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
ភ្ញៀវទេសចរវៀតណាមស្លៀកពាក់ ឈុតប្រពៃណីថៃថតរូប នៅវត្តអរុណ (ប្រាសាទថ្ងៃរះ) ក្នុងក្រុងបាងកក

ថៃ៖ ក្រសួងវប្បធម៌ថៃ គ្រោងស្នើដាក់សំលៀកបំពាក់ប្រពៃណីថៃក្នុងការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ គម្រោងការនេះត្រូវបានរៀបចំឡើងដោយបានចងក្រងព័ត៌មានអំពីឈុតបុរាណថៃគ្រប់ទម្រង់ ក៏ដូចជានិទានរឿងដំណាលអំពីវប្បធម៌ដ៏សម្បូរបែបរបស់ថៃតាមរយៈឈុតនីមួយៗទៀតផង។

នាយកដ្ឋានផ្សព្វផ្សាយថៃ បានអះអាងថា សម្លៀកបំពាក់ប្រពៃណីរបស់ថៃ មិនដូចរបស់ជនជាតិដទៃនោះទេ។ មិនថាការរចនា តែសុទ្ធតែបង្ហាញពីសិល្បៈហត្ថកម្មដែលមិនអាចប្រៀបផ្ទឹមបាន ហើយឈុតប្រពៃណីថៃនីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់របស់តំបន់ផ្សេងៗគ្នានៅក្នុងប្រទេសថៃ។

បន្ថែមពីនេះ ឈុតបុរាណថៃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញមោទនភាពដ៏អស្ចារ្យដែលមាននៅក្នុងប្រពៃណីនិងវប្បធម៌ថៃ ហើយវាជាសក្ខីភាពបញ្ជាក់ពីការរស់នៅរបស់ជនជាតិថៃគ្រប់ជំនាន់។ ជាពិសេស សម្លៀកបំពាក់ប្រពៃណីសម្រាប់ស្ត្រីមានចំនួន ៨ប្រភេទ និងបុរសមានសម្លៀកបំពាក់ប្រពៃណីចំនួន ៣បីប្រភេទ។

លោកសាស្ត្រាចារ្យរង នៃវិទ្យាស្ថានស្រាវជ្រាវ Thai Khadee បានបង្ហើបថា ពួកលោកបានទទួលការគាំទ្រពីនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ដើម្បីចងក្រងនូវទិន្នន័យយ៉ាងលម្អិតអំពីសម្លៀកបំពាក់ប្រពៃណីថៃ។ ក្រុមសិក្សាស្រាវជ្រាវកំពុងតែខិតខំប្រឹងប្រែងប្រមូលព័ត៌មានយ៉ាងសកម្មអំពីឈុតបុរាណនីមួយៗ ក៏ដូចជាទៅពិភាក្សាជាមួយអ្នកជំនាញខាងវប្បធម៌ប្រពៃណី ទាក់ទងនឹងសម្បត្តិបេតិកភណ្ឌនេះផងដែរ។

គួរបញ្ជាក់ថា អង្គការយូណេស្កូ កាលពីដើមខែនេះ បានបញ្ចូលពិធីបុណ្យអុំទូក សង្ក្រាន្តថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខ្លួន។ ខណៈនៅពេលនេះ ប្រទេសថៃកំពុងត្រៀមខ្លួនទទួលពានរង្វាន់មួយទៀតពីអង្គការយូណេស្កូចំពោះការទទួលស្គាល់ជាផ្លូវការនៃសម្លៀកបំពាក់ប្រពៃណីថៃ ហើយវាគឺជាការរួមចំណែកដ៏មានសំខាន់ក្នុងការចែករំលែកសិល្បៈវប្បធម៌នេះទៅកាន់មនុស្សជាតិគ្រប់រូបនៅលើសកលលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង