Cctimesw1140xh150cm copy

ចិនចាប់ផ្តើមសាងសង់លំនៅដ្ឋានពលរដ្ឋឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ ក្រុមអ្នកសាងសង់កំពុងបន្តសាងសង់ជម្រកសម្រាប់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅដោយសារការរញ្ជួយដីនៅខេត្ត Gandsu ភាគពាយព្យនៃប្រទេសចិន ខណៈដែលការផ្គត់ផ្គង់កាន់តែមានការកើនឡើង និងត្រូវផ្ដល់នូវទីជម្រកបណ្ដោះអាសន្នសម្រាប់អ្នកដែលត្រូវការជំនួយ។គ្រោះរញ្ជួយដីកម្រិត ៦,២ រិចទ័របានវាយប្រហារតំបន់ Jiishishan នៃខេត្ត Linxia Hui ក្នុងទីក្រុង Gansu កាលពីថ្ងៃច័ន្ទ។

ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៨៥៥ គ្រួសារនៅក្នុងតំបន់ Dahejia ចម្ងាយ ៣គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដីនេះ ត្រូវបានរងការខូចខាតដល់កម្រិតមួយដែលតម្រូវឲ្យប្រជាជនផ្លាស់ទីលំនៅ។ គម្រោងសាងសង់ផ្ទះបណ្ដោះអាសន្នចំនួន ៣៦ ខ្នងដំបូងត្រូវបានផ្ដល់ឲ្យប្រជាជនកាលថ្ងៃពុធ ហើយក៏ត្រូវបានផ្តល់អាទិភាពសម្រាប់ផ្ទុកមនុស្សចាស់ កុមារ និងអ្នកជំងឺ។ ក្រុមការងារសំណង់ បានបន្តរៀចចំធ្វើផ្ទះឲ្យប្រជាជនបណ្តោះអាសន្ន ចំនួន ១៣០ខ្នង បន្ថែមទៀតផងដែរ។

ផ្ទះបណ្ដោះអាសន្នរបស់ប្រជាជននីមួយៗមានទំហំ ១៨ ម៉ែត្រការ៉េ ហើយត្រូវបានបំពាក់ដោយចង្ក្រាន ពូក និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលអាចផ្ទុកមនុស្សបានរហូតដល់ ១០ នាក់ និងផ្តល់ជម្រកបណ្តោះអាសន្នប្រកបដោយសុវត្តិភាព។ ចំណែកផ្ទះបណ្តោះអាសន្នចំនួន ៣,០០០ខ្នង បន្ថែមទៀតត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់នៅមុនថ្ងៃពុធសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីនៃគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ក៏បានដំណើរការយន្តការសម្របសម្រួលគ្រាអាសន្នក្នុងចំណោមសហគ្រាសគ្រប់គ្រងដោយរដ្ឋ (SOEs) ដើម្បីបញ្ជូនកងកម្លាំងសង្គ្រោះវិស្វកម្មនៃ SOE ពីតំបន់ជុំវិញទៅកាន់តំបន់រងផលប៉ះពាល់។សមាជិកសរុបចំនួន ១,១៥៥ នាក់នៃក្រុមសង្គ្រោះចំនួន ៤១ក្រុម និងឧបករណ៍សង្គ្រោះចំនួន ៣៨៦គ្រឿង បានចូលរួមក្នុងការសាងសង់ផ្ទះ ផ្លូវ និងជួយពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏កាចសាហាវមួយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង