681 ezgif.com resize
Swift cc time

ក្រសួងអប់រំជ្រើសយុវជនចូលរួមកម្មវិធី«សន្និបាតយុវជននៃសភានិយាយភាសាបារាំង»នៅកាណាដា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ ប្រកាសជ្រើសរើសយុវជន ដែលមានអាយុ១៨-២៥ឆ្នាំ និងអាចនិយាយភាសាបារាំង ចូលរួមកម្មវិធីសន្និបាតយុវជននៃសភានិយាយភាសាបារាំង (PFJ) លើកទី១០ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។ កាលបរិច្ឆេទនៃការផុតកំណត់ទទួលពាក្យ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតសាកលវិទ្យាល័យចំនួន ៨នាក់ ដែលមានអាយុ១៨ ដល់ ២៥ឆ្នាំ ដើម្បីបន្តការប្រកួតជម្រុះ ដោយជ្រើសរើសយកនិស្សិតតែ២នាក់ប៉ុណ្ណោះ រួមកម្មវិធីសន្និបាតយុវជននៃសភានិយាយភាសាបារាំង (PFJ) លើកទី១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។


Khcct banner

អត្ថបទទាក់ទង